Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មែន​! ចង​ព្យួរ​ជើង​អ្នកជំងឺ រួច​ដុត​ភ្លើង​ពី​ខាងក្រោម​ព្យាបាល​ពិការភាព មាន​ណា ភ្លើង​ឆាបឆេះ​គ្នា​រលាក​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​​បុរស​អាយុ ៣៧ ឆ្នាំ​ម្នាក់ បាន​រងរបួស​រលាក​ធ្ងន់ធ្ងរ បន្ទាប់ពី​គាត់​បាន​ទៅកាន់​ព្រះវិហារ និង​ព្យាយាម​ព្យាបាល​ជំងឺ​ពិការ​របស់គាត់ ដោយ​ប្រើ​វិធី​មន្តអាគម​តាម​ជំនឿ​សាសនា ។​

 

Bhawani Shankar Nanda ដែល​ពិការ​ចាប់តាំងពី​កំណើត ហើយ​ពុំ​អាច​ដើរ​បាន​ត្រឹមត្រូវ បាន​ទៅ​ជួប​គ្រូ​វេទមន្ត នៅក្នុង​ភូមិ Vagamunda ស្ថិតក្នុង​ស្រុក Kandhamal ខេត្ត Odisha ប្រទេស​ឥណ្ឌា ។​

​គ្រូមន្តអាគម​នោះ ត្រូវបាន​គេ​និយាយថា​បានធ្វើ​ពិធី​មួយ ដែល​ក្នុងនោះ Nanda ត្រូវបាន​ចង​ព្យួរ​ជើង​ក្បាល «​ប្រឆាំង​» ភ្លើង ដោយ​សង្ឃឹមថា អាច​ព្យាបាល​ពិការភាព​របស់គាត់​បា​ន​ជា​អចិន្ត្រៃយ៍ ។​

​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​ដោយ​ភ្ញៀវទេសចរ​ម្នាក់ ក្នុងចំណោម​ភ្ញៀវទេសចរ​ជាច្រើន​នាក់ ដែល​បាន​មើល​ពិធី​ព្យាបាល​ដ៏​រន្ធត់​នេះ ។​

Nanda អាច​ត្រូវ​បានឃើញ​ស្ថិតនៅ​ពីលើ​ផ្សែងហុយ ខណៈ​គ្រូ​វេទមន្ត​បាន​សូត្របាលី និង​ភ្លេង​បន្លឺឡើង ។ ជំនួយការ​គ្រូ បន្ទាប់មក ចូល​ជិត និង​ចាក់​ប៊ឺ រួច​ដុត​ឲ្យ​ភ្លើង​ឆាបឆេះ ។​

​ទិដ្ឋភាព​បន្ត Nanda អាច​ត្រូវ​បានឃើញ​រង​ការវាយប្រហារ​ពី​អណ្តាតភ្លើង ខណៈ​ជំនួយការ​ម្នាក់​បាន​លាប​ប៊ឺ​កាន់តែ​ច្រើនឡើងៗ ។ ដោយសារតែ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង និង​ឆាបឆេះ​ខ្លួន​របស់គាត់ ជាហេតុ​ធ្វើ​ឲ្យ Nanda ខំប្រឹង​ត្រដរ​រើស​បម្រាស់​គេចចេញ​ពី​អណ្តាតភ្លើង​គួរ​ឲ្យ​អាសូរ មុនពេល​គ្រូ​វេទមន្ត និង​ជំនួយការ​របស់គាត់​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ ។

​ពួកគេ​បាន​លើក​ទ្រ​គាត់​ដាក់​ចុះដី​វិញ ប៉ុន្តែ វា​ជាការ​យឺត​ពេល​ទៅហើយ ក្នុងការ​បញ្ឈ​ប់ការរ​លាក ។​

​អ្នកស្រុក និង​សាច់ញាតិ​របស់ Nanda បន្ទាប់មក បាន​ប្រញាប់ប្រញាល់​នាំយក​គាត់​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ព្យាបាល​របួស​រលាក​របស់​គាត់ ។​

Nanda ត្រូវបាន​គេ​និយាយថា បាន​ស្ថិត​ស្ថានភាព​ស្ថិរភាព ជាមួយ​របួស​រលា​កនៅ​ត្រង់​មុខ​, ទ្រូង និង​ដៃ​ទាំងសងខាង​របស់គាត់ ៕ ឧ​ត្ត​ម (Daily Mail)​

spot_img
×