Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត គ្រា​កើត​មក​មន​ជើង​ដល់​ទៅ ៤ ហើយ​ប្រដាប់ភេទ ២ (វីដេអូ)

spot_img

​ទារក​ចម្លែក​ដែល​គេ​នាំគ្នា​ថា​ជា “​វេទមន្ត​របស់​ទេវតា​” កើត​នៅ​ថ្ងៃទី ១៦ ខែ​សីហា នៅ​រដ្ឋ Uttar Pradash ភាគ​ខាងជើង​ឥណ្ឌា ចម្ងាយ​ពី​រដ្ឋធានី​ញូ​ដេលី ប្រមាណ ១២០០ Km ។ ឪពុក​ឈ្មោះ Bulhan Nishad ម្តាយ​ឈ្មោះ Ramba ។ អ្នក​ទាំង​២ ជា​ពលករ​សាមញ្ញ ។​

​វា​កើត​ដោយ​ការវះកាត់​នៅ​មន្ទីរពេទ្យ Lueknow ហើយ​មាន​ជើង​ដល់​ទៅ ៤ និង​ប្រដាប់​ភេទ​២ ។ ថ្វី​ត្បិត​វេជ្ជបណ្ឌិត​ពុំបាន​ប្រាក់​ពី​មូលហេតុ​បង្ក​ឲ្យ​ទា​រកមាន​សភាព​បែប​នេះ​ក្តី តែ​ធម្មតា​វា​គឺជា​គភ៌​ភ្លោះ​តែមាន​ទារក​១ រីកចម្រើន​ពុំ​ប្រក្រតី​…​។​ល​។​

​តាម​វេជ្ជសាស្ត្រ​នោះ ទាមទារ​ត្រូវ​ធ្វើ​ការវះកាត់​សម្រួល​មក​ឲ្យ​ដូច​ធម្មតា​វិញ ។​

​ប៉ុន្តែ​គ្រួសារ​ក្រីក្រ​ពិតជា​ពុំមាន​លទ្ធភាព​ឡើយ ហេតុ​នេះ​ឯង​ទើប​កាលពី​ឆ្នាំទៅ​មិញ​ក៏មាន​ទារក​ម្នាក់​កើត​មក​មាន​ជើង ៣ ប្រដាប់ភេទ ២ ដែល​ខ្វះ​តែ​បន្តិច​ទៀត​ត្រូវបាន​ក្រុមគ្រួសារ យក​ទៅ​គ្រវែង​ចោល​ហើយ​! ។ សំណាងល្អ​ដែល​អ្នកចាត់ការ​នៅ​មន្ទីរពេទ្យ Pindwara បានដឹង​រឿង​នេះ​ទាន់​ហើយ​ឲ្យ​រថយន្ត​សង្គ្រោះ​ទៅ​នាំយក​ម្តាយកូន​ពួកគេ​មក​មន្ទីរពេទ្យ ។​

​លោក Brahat ដែល​ជា​អ្នកចាត់ការ​ចិត្តធម៌​រូបនោះ​ពោលថា ៖ “​ពិត​ជា​គួរ​ឲ្យ​តក់ស្លុ​តណាស់ ពេល​ឮ​សូរ​សាច់ញាតិ​ដែល​ជឿ​ស៊ុប​លើ​ជំនឿ​អ​រូបិយ៍ បាន​ប្រុង​យក​ទារក​នោះ​ទៅ​បំបរបង់​តាម​ទន្លេ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់​! ។ មកទល់​ពេល​នេះ​ជើងដៃ និង​ពោះវៀន​ដែល “​លើស​” របស់​វា​ត្រូវ​បាន​ផ្តាច់ចេញ​ហើយ ហើយ​វា​កំពុង​ស្ថិតក្នុង​សភាព​សះស្បើយ​បណ្តើរៗ ៕ លី​សា​

spot_img
×