Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ មាន​គូប្រជែង​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​ខ្លួន ។ លុយកាក់​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា គួរ​កំណត់ឲ្យ​ច្បាស់លាស់​មនោសញ្ចេតនា របស់​ខ្លួនឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ត្រូវការ​ហួសកម្លាំង គួរ​គិតគូរ​ពី​សុខភាព​ឲ្យបាន​ច្រើន ។ លុយកាក់ មានរឿង​ប្រែប្រួល​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មានឱកាស​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​នេះ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ​គ្រប់យ៉ាង ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ​បញ្ចៀស​ធ្វើឲ្យ​ថ្នាក់លើ​មិន​សប្បាយចិត្ត ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយ​កើតរឿង​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​វិនិយោគ​វិស័យ​អចលនទ្រព្យ ។ លុយកាក់ ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ការងារ ។ លុយកាក់ ការងារ​ជំនួញ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ អាច​ចូលរួម​វិនិយោគ តែ​ចៀសវាង​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា អ្នក​មាន​គ្រួសារ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ផ្សេងគ្នា ។​

​ឆ្នាំ​វក ៖ ការងារ ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ គួរ​និយាយ​តិច ធ្វើ​ច្រើន មិន​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង កុំ​ពឹងពាក់​អ្នកដទៃ ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា កើត​រឿង​អាក់អន់​ចិត្តនឹង​គ្នា​ដោយសារ​អ្នកដទៃ ។​

​ឆ្នាំ​កុរ ៖ សម្រេច​បាន​ស្នាដៃ​ឆ្នើម ត្រូវបាន​គ្រប់គ្នា​កោតសរសើរ ។ លុយកាក់ ត្រូវ​ឆ្លៀត​ចាប់យក​ឱកាស​រក​ប្រាក់​ដែល​មិត្តភក្តិ​នាំ​មកឲ្យ ។ មនោសញ្ចេតនា ល្អប្រសើរ ៕​

spot_img
×