Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េ​ទាំងពីរ​សន្យា​រួមគ្នា​ប្រឹងប្រែង​ដើម្បី​សន្តិភាព​

spot_img

Yonhap បាន​ដកស្រង់​សម្ដី​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ថ្លែង​ក្រោយ​ពិធី​លាង​សាយភោជន៍​ថា ៖​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​និង​ការកសាង​សន្តិភាព​គឺជា​គោលដៅ​សំខាន់​នៃ​អង្គប្រជុំ​កំពូល​។​លោក​Moon Jae-in អះអាង​បន្ថែមថា​៖«​មេដឹកនាំ​Kim និង​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ហើយ​និង​ចំណងមិត្តភាព​។ ដំណើរ​សន្តិភាព​និង​រំសាយ​នុយក្លេអ៊ែរ​ទើប​ចាប់ផ្តើម​។​យើងខ្ញុំ​មានលទ្ធភាព​បង្កើតឡើង​នូវ​អនាគត​មួយ​ដែល​ពុំ​ធ្លាប់មាន​»​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ព្រមទាំង​ភរិយា​ក្នុង​ពិធី​លាង​សាយភោជន៍​នៅ​សាល Mokrankwan, ក្រុង​ព្យុងយ៉ាង​

​ជាការ​ឆ្លើយតប លោក​Kim ឱ្យដឹងថា ជំនួប​ជាមួយ​លោក​Moon នឹង​ក្លាយជា​«​ឱកាស​ប្រ​វ​តិ្ត​សាស្ត្រ​»​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ប៉ងប្រាថ្នា​ចង់ឱ្យមាន​ការរីកចម្រើន​ក្នុង​ចំណងទាក់ទង​រវាង​កូរ៉េ​ទាំងពីរ​។ ហើយ​លើក​នេះ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​Moon នឹង​ពិភាក្សា​បញ្ហា​ជាច្រើន​ទាក់ទង​ដល់​ការអភិវឌ្ឍ​សេចក្ដីថ្លែងការណ៍​Panmunjom ដោយ​ត្រង់ៗ​និង​គ្មាន​ការលាក់លៀម​។​

​ទន្ទឹម​នោះ លោក​Kim ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រោយ​ជំនួប​នេះ​ជាមួយ​លោក​Moon វា​នឹង​នាំមក​នូវ​លទ្ធផល​ដែល​ទាំងអស់គ្នា​ចង់បាន​។ លោក​Kim នូវបាន​ស្ងើចសរសើរ​ថា នេះ​គឺជា​កិច្ចប្រឹងប្រែង​មិន​គិតពី​ការនឿយហត់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង សំដៅ​បដិសណ្ឋារកិច្ច​ឡើងវិញ​នូវ​កិច្ចចរចា​រំសាយ​នុយក្លេអ៊ែរ​វាង​វ៉ាស៊ីនតោន​និង​ព្យុងយ៉ាង​។​

​នៅ​យប់​ម្សិលមិញ​ក្រោយ​កិច្ចប្រជុំ មេដឹកនាំ​ទាំងពីរ រួម​នឹង​ភរិយា​បាន​ទៅកាន់​សាល​មហោស្រព​ព្យុងយ៉ាង ដើម្បី​ទស្សនាការ​សម្តែង​របស់​តារា​K-Pop និង​ក្រុម​តន្ត្រី​កូរ៉េខាងជើង​Samjiyo​។ លោក​Kim បាន​ទៅកាន់​សាល​មហោស្រព​នេះ​មុន​ដើម្បី​រង់ចាំ​ភ្ញៀវកិត្តិយស​មកពី​កូរ៉េខាងត្បូង​៕

​មេដឹកនាំ​និង​ភរិយា​កូរ៉េខាងត្បូង​គ្រវី​ដៃ​ស្វាគមន៍​ទស្សនិកជន​ក្នុងពេលដែល​លោក​Kim​និង​ភរិយា​ទះដៃ​អបអរ​នៅ​សាល​មហោស្រព​ព្យុងយ៉ាង

​សូ​យ​ន​

spot_img
×