Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បាន​រកឃើញ​យន្តហោះ​Il-20 ដែល​ត្រូវ​បាញ់​ធ្លាក់ ព្រមទាំង​សាកសព​របស់​អ្នក​នៅក្នុង​នោះ​

spot_img

​នៅ​ថ្ងៃទី​១៨​ខែកញ្ញា ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាសថា គេ​បាន​រកឃើញ​កន្លែង​ដែល​យន្តហោះ​នេះ​ធ្លាក់​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​សាកសព របស់របរ​ប្រើប្រាស់​ក៏ដូចជា បំណែក​យន្តហោះ​បាន​ត្រូវ​ស្រង់​ឡើងមក​លើ​នាវា​ប្រយុទ្ធរ​បស់ទ័ព​រុស្ស៊ី​។​កន្លែង​ដែល​យន្តហោះ​ធ្លាក់​ស្ថិតនៅ​ចម្ងាយ​ពី​ភូមិ​Banias ខេត្ត​Latakia ២៧​គីឡូម៉ែត្រ​ភាគ​ខាងលិច​។​

​យន្ដហោះ​Il-20 របស់​រុស្ស៊ី​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Soigu សង្កត់ធ្ងន់​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ប្រាប់​សម​ភាគី​អ៊ីស្រាអែល​Avigdor Lieberman ថា កំហុស​ដែលនាំឱ្យ​យន្តហោះ​រុស្សី​ត្រូវ​បាញ់​ធ្លាក់ ហើយ​ទាហាន​នៅក្នុង​នោះបាន​ស្លាប់​ទាំងអស់ គឺ​បង្កឡើង​ដោយ​ភាគី​អ៊ីស្រាអែល​ទាំងស្រុង​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​សំណូមពរ​ច្រើនលើកច្រើនសា​ដល់​ភាគី​អ៊ីស្រាអែល​កុំឱ្យ​វាយប្រហារ​លើ​បូរណភាព​ដែនដី​ស៊ី​រី ព្រោះតែ​ការវាយលុក​នេះ​វា​បង្ក​គ្រោះថ្នាក់​ដល់​កងទ័ព​រុស្ស៊ី​»​។​

​លោក​Soigu បានលើកឡើង​បន្ថែមថា ទង្វើ​របស់​អ៊ីស្រាអែល​ពុំ​ត្រឹមត្រូវ​នឹង​ស្មារតី​នៃ​ទំនាក់ទំនង​ដៃគូ​រុស្ស៊ី​-​អ៊ីស្រាអែល ព្រោះ​សកម្មភាព​បើក​ប្រតិបត្តិការ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​កងទ័ព​អ៊ីស្រាអែល​បណ្ដាលឱ្យ​ទាហាន​រុស្ស៊ី​១៥​នាក់​ស្លាប់​។ គណៈបញ្ជាការ​កងកម្លាំង​រុស្ស៊ី​ប្រចាំ​ស៊ី​រី​ទទួលបាន​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​យន្តហោះ​អ៊ីស្រាអែល​មុនពេល​ពួកគេ​ចាប់ផ្តើម​តែមួយ​នាទី​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​Igor Konasenkov បានប្រកាសថា​៖​បញ្ហា​ដែល​យន្តហោះ​Il-20 របស់​រុស្ស៊ី​ត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី​បាញ់​ច្រឡំ​នៅលើ​សមុទ្រ​នោះ ព្រោះតែ​យន្តហោះ​ប្រយុទ្ធ​F-16 របស់​អ៊ីស្រាអែល​បាន​ប្រើប្រាស់​យុទ្ធវិធី​ពួន​នៅ​ពីក្រោយ​យន្ដហោះ​Il-20 ៕
​លី​សា​

spot_img
×