Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​អ្នក​បើក​តា​ស៊ី​ម្នាក់ លួច​កាបូប​លុយ​គ្រូពេទ្យ ពេល​ពួកគេ​មក​ចូល​ពេទ្យ នៅក្នុង​ខណ្ឌប្ញស្សីកែវ​

spot_img

​ភ្នំពេញ ៖ ​លោក​គល់ យី អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ថា ​៖ ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​ករណី​លួច (​លួច​កាបូបស្ពាយ​ដែល​នៅក្នុង​នោះ​មាន ប្រាក់​ដុល្លារ​២៨០០​ដុល្លារ និង​ប្រាក​ខ្មែរ​១.៤០០.០០០​រៀល និង​ទូរស័ព្ទដៃ​៧​គ្រឿង​) នៅ​ចំណុច​គ្លី​និច​ពន្លឺ​រស្មី ផ្លូវ​១៩២៨(​ផ្លូវ​ម៉ុង​រិទ្ធី​) ក្រុមទី​៧ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​។​

លោក​អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ បានអោយដឹង​ទៀត​ថា ជនរងគ្រោះ​ឈ្មោះ ខឹម រ៉ានី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ ពេទ្យ ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ ។​

ចំណែក​ជនសង្ស័យ​ប្តី​ឈ្មោះ ឡូញ ណេ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ រត់​តាក់​ស៊ី មាន​ទីលំនៅ ភូមិ​កាត់​កណ្តឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជនសង្ស័យ​ប្រពន្ធ​ឈ្មោះ សុខ សែ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ជាមួយ​ប្តី ។​

ចំពោះ​សម្ភាារ​ក្នុង​កាបូបស្ពាយ​ពណ៌​ខៀវ​រួមមាន ប្រាក់​ដុល្លារ​២៨០០​ដុល្លារ ប្រាក់​ខ្មែរ​១.៤០០.០០០​រៀល និង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន​៧​គ្រឿង (​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ហើយ​) ។​

សម្ភារ​សម្រាប់​បម្រើ​ក្នុង​ការប្រព្រឹត្ត​រថយន្ត​មួយគ្រឿង ម៉ាក​សាម​យ៉ុង ពណ៌​សរ ពាក់​ស្លា​លេខ​ ភ្នំពេញ 2U​ 0762 ។​

​លោក​គល់ យី​អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ បានអោយដឹងថា នា​មុនពេល​កើត​ខាងលើនេះ ជនសង្ស័យ​បាន​បើករថយន្ត​សាម​យ៉ុង​របស់​ខ្លួន ដឹក​ប្រពន្ធ​និង​កូន​២​នាក់ មក​ពេទ្យ ពេល​ដែល​ចូល​ដល់​ក្នុង​ពេទ្យ ឃើញ​ឱកាសល្អ​ក៏​លួច​យក​កាបូបស្ពាយ ដើរ​យក​ចេញមក​ក្រៅ​ដល់​រថយន្ត ក៏​ត្រូវ​ជនរងគ្រោះ និង​បុគ្គលិក​នៅ​ទីនោះ ចាប់​បាន​ភ្លាមៗ​ផងដែរ​។​

កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×