Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​អ្នក​យក​ព័ត៌មាន​TNM ចំនួន​២​នាក់ ក្នុងករណី​ញុះញង់ នឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត​

spot_img

​ខេត្ត​ពោធិសាត់​ ៖ សមត្ថកិច្ច​បាន​ឱ្យដឹង ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកយក​ព័ត៌មាន ទូរទស្សន៍​អន​ឡា​ញ TNM ចំនួន​២​នាក់ ក្នុងករណី​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ទូរទស្សន៍​អន​ឡា​ញ TNM មាន​លោក​សែម បូរ៉ា ជា​ចាងហ្វាង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​រួមមាន​៖ ១.​ឈ្មោះ មិន ផុន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ អ្នកយក​ព័ត៌មាន​TNM រស់នៅ​ភូមិ​ដី​ក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ២.​ឈ្មោះ សារ​: ដា​រ៉ា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកយក​ព័ត៌​មាន​TNM រស់នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុងករណីនេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង កសាង​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​បន្តទៀត​។​

​មកដល់​ពេលនេះ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី​នាយក​ព័ត៌មាន TNM ថា​ជា​ការពិត​ឬ​យ៉ាងណា​នោះទេ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×