Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ម្នាក់​ទៅ​ធ្វើការ​នៅ​ថៃ តែ​ត្រូវ​ក្មេងស្ទាវ​ថៃ​វាយ​សម្លាប់​

spot_img

​បន្ទាយមានជ័យ​ ៖ ពលករ​ខ្មែរ​ម្នាក់ ត្រូវ​ក្មេងស្ទាវ​ថៃ វាយ​សម្លាប់​ពេល​ចេញពី​ធ្វើការ ដោយ​មិន​ដឹង​ពី​មូលហេតុ ។ ក្រោយពី​កើតហេតុ​ហើយ​ភាគី​ថៃ បាន​ដឹក​សព​តាម​រថយន្ត​បញ្ជូន​មក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ប្រគល់​សព​ឲ្យ​សាច់ញាតិ នា​យប់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​តម្រួត​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​ខ្មែរ ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ឡាំ ភ​ក្ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាជាង មាន​ស្រុកកំណើត នៅ​ភូមិ​ឃី​ឡែក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់ថា ក្រុមក្មេងស្ទាវ​ដែល​វាយ​សម្លាប់​ជនរងគ្រោះ​នោះ គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម ក្មេងស្ទាវ​១​ក្រុម​នោះ​ត្រូវបាន​សមត្ថកិច្ច​ថៃ ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ហើយ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​ធ្វើការ​វិញ ត្រូវបាន​ក្មេងស្ទាវ​ជា​ជនជាតិ​ថៃ​មួយ​ក្រុម ជិះ​ម៉ូតូ​តាម​ព្រួត​វាយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×