Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​ពី​ភាពជោគជ័យ​របស់​ខ្លួន គឺ​ជា​ផ្លែផ្កា​នៃ​កិច្ចសហការ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​

spot_img

​ភ្នំពេញ ​៖ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​) បាន​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី ភាពជោគជ័យ​របស់ គ​.​ជ​.​ប គឺ​ជា​ផ្លែផ្កា នៃ​កិច្ច​សហការ របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ការលើកឡើង​របស់​លោក ស៊ិក ប៊ុន​ហុក បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោម​ប្រធានបទ ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ www.necelect.org.kh/khmer/content/3528 និង​ការផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះ​ឆ្នោត​ប៉ានស្មាន នៅ​សាលសន្និសីទ គ​.​ជ​.​ប​។​

​ប្រធាន គ​.​ជ​.​ប បាន​បន្តថា គ​.​ជ​.​ប សប្បាយចិត្ត​ដោយ​បាន​ចូលរួម​បម្រើ​ប្រទេសជាតិ ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ជា​ពិសេស​ពេល​ឃើញ​ប្រជាពលរដ្ឋ មាន​ភាព​រីករាយ​ចេញ​ទៅ​បោះឆ្នោត ហើយ​ក្រោយពេល​បោះឆ្នោត​រួច​នៅ​តែ​សប្បាយចិត្ត​។ លោក ស៊ិក ប៊ុន​ហុក បាន​សង្កត់ធ្ងន់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ក៏​ដោយសារ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះ​ឆ្នោត​ទាំងអស់​ដែរ មិនមែន​បាន​មក​ពី​ការខិតខំ​ប្រឹងប្រែង​របស់ គ​.​ជ​.​ប តែម្នាក់ឯង​ទេ​។​

​នៅក្នុង​ឱកាស​នេះ​លោក ស៊ិក ប៊ុន​ហុក ក៏​បាន​អំពាវនាវ​ដល់​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងឡាយណា ដែល​មាន​បំណង​ចង់​ចូលរួម​សង្កេតការណ៍​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត សូម​រួសរាន់​ដាក់ពាក្យ​មក គ​.​ជ​.​ប​។​

​ការដាក់ ការទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។ គ​.​ជ​.​ប ក៏​អំពាវនាវ​ដល់​គណបក្ស​នយោបាយ ដែល​មាន​បំណង​ចង់​ដាក់​ភ្នាក់ងារ ដើម្បី​សង្កេតការណ៍​មើល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ដាក់​ពាក្យ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​ផងដែរ​។ ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ គឺ​មាន​ប្រជាជន​សរុប​ចំនួន​១៥.៩៧៨.០០២​នាក់ ។ ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង មាន​ចំនួន​៩.៩០៨.២៤៣​នាក់ ។ អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ រួចហើយ​មាន​ចំនួន ៨.៣៨០.២១៧​នាក់​។ ក្នុង​ផែនការ​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​៤៨៩.៩៦៣​នាក់​។ កា​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ការិយាល័យ​បោះឆ្នោត ប៉ាន់ស្មាន​មាន​ចំនួន​២៣៣០១ ការិយាល័យ​៕​ ​ដោយ​ ៖​ កូឡាប​

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​របស់ គ​.​ជ​.​ប ដូចខាងក្រោម​៖

spot_img
×