Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេង សូ​ណា​បង្ហាញ​សម្រស់​ដើមទ្រូង​សិច​ស៊ី​ជ្រុល​ពេក ត្រូវ​ផ្អាក​មិន​ឲ្យ​សម្តែង​មិន​ឲ្យ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​

spot_img

​​រាជធានី​ភ្នំពេញ​ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពាវនាវ​ឲ្យ​គ្រប់​ស្ថានីយ៍ទូរទស្សន៍ ព្រមទាំង​អាជីវករ ដែល​មាន​មុខរប​រពាក់​ព័ន្ធ​និង​វិស័យ​សិល្បៈ​វប្បធម៌ ឲ្យ​ផ្អាក​ទទួលយក​តារា​សម្តែង​សិច​ស៊ី កញ្ញា សេង សូ​ណា ចូលរួម​សម្ដែង រយៈពេល​១​ឆ្នាំ​។​

បើ​តាម​លិខិត​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ផ្ញើជូន​ទៅ​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា «​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រម​សីលធម៌​នៃ​អ្នកសិល្បៈ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨​បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក​តារា​សម្ដែង កញ្ញា​សេង សូ​ណា មិនឲ្យ​ធ្វើ​សកម្មភា​ពពាក់ព័ន្ធ នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព រួមមាន​៖ ការសម្ដែង​ថត​ខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀង​បង្ហាញមុខ​នៅតាម​កញ្ចាក់​ទូរទស្សន៍ ជាដើម រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩»​។​

​លិខិត​ដដែល​បានបញ្ជាក់​ថា​៖ «​ដោយ​មូលហេតុ​តារា​សម្ដែង​រូបនេះ​តែងតែ​នៅ​បន្ដ​ការប្រើប្រាស់ សម្លៀក​បំពាក់ និង​ឥរិយាបថ​ធ្វើឲ្យប៉ះពាល់ ដល់​ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ តាមរយៈ​ការថត​ខ្សែភាពយន្ដ និង​បណ្ដាញ​ព័ត៌មាន​»​។​

​ជុំវិញ​បញ្ហា​នេះ​តារា​សម្តែង សេង សូ​ណា នៅ​មិនទាន់​អាច​ស្វែង រក​ការ​បញ្ជាក់បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨​ខែកញ្ញា​នេះ ៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ ជា​លិខិត​របស់​ក្រសួង​វប្បធម៌ ផ្ញើជូន​ទៅ​ប្រធាន សមាគម​ទូរទស្សន៍​កម្ពុជា​៖

   

spot_img
×