Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជួញដូរ​សារធាតុ​ញៀន​

spot_img

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល ស្រុក​ពញា​ឭ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​) ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៦​និង​១៥​នាទី ចំណុច ភូមិ​ត្រពាំង​អណ្តូង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​ចាប់​បក្ខពួក​ម្នាក់​ទៀត ដែល​រត់គេចខ្លួន ។​

​ជនសង្ស័យ​ចំនួន​២​នាក់​៖ ១-​ឈ្មោះ​ឡេង ជ័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម (​ឃាត់ខ្លួន​) ។ ២-​ឈ្មោះ រិទ្ធិ ប៊ុនថន ហៅ​ថាំង ហៅ​ពៅ ភេទ​ប្រុស អាយុ​ប្រហែល​២៥ ឆ្នាំ ជនជាតិខ្មែរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល ជា​មុខសញា​ចេញពី​ពន្ធនាគារ មិន​រៀងចាល (​គេចខ្លួន​) ។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ថ្នាំញៀន ម៉ា​ទឹកកក ចំនួន ១៧​កញ្ចប់​តូច ទម្ងន់​១,៣៧ ក្រាម ទូរស័ព្ទ​ចំនួន​២​គ្រឿង ឧបករណ៍​សម្រាប់​ច្រក​វេច​ខ្ចប់​ថ្នាំ​មួយចំនួន ម៉ូតូ​១​គ្រឿង ម៉ាក​HONGDA MSX ស្លាក​លេខ​គ្មាន ។​

​នៅ​ថ្ងែកើតហេតុ កំ​ម្លាំង​ផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន ពី​កម្លាំង​ភ្នាក់ងា​រថា នៅ​ភូមិ​កើតហេតុ មាន​ជនសង្ស័យ ឈ្មោះ​រិទ្ធ ប៊ុនថន ហៅ​ថាំង ហៅ​ពៅ និង​ឈ្មោះ​ឡុង ជ័យ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​កើតហេតុ ។ ក្រោយពី​បាន​ទទួល​ព័ត៌មាន​រួចមក កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ បាន​ទៅ​ឃ្លាំមើល ឃើញ​ជនសង្ស័យ​ឈ្មោះ ឡេង ជ័យ ចេញ​មក​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន នៅ​បណ្តោយ​ផ្លូវ​ចូល​វត្ត​ដំបូក​មាន​លក្ខណ៌ ភូមិ​កើតហេតុ កម្លាំង​ជំនាញ និង​ប៉ុស្តិ៍ ក៏​បាន​បង្ក្រាប ចាប់​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច និង ទូរស័ព្ទដៃ​១​គ្រឿង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឡេង ជ័យ បាន​សារភាព​ថា ថ្នាំញៀន​ដែល​ខ្លួន​យកមក​លក់​ពេល​កើតហេតុ​នេះ គឺ​ជន​សង្ស័យ​ឈ្មោះ រិទ្ធិ ប៊ុនថន ហៅ​ថាំង ហៅ ពៅ ជា​អ្នក​ប្រើ​ឲ្យ​យកមក​លក់​ឲ្យគេ​។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ឡេង ជ័យ បាន​ជូន​កម្លាំង​សមត្ថកិច្ច​ទៅ ចង្អុលបង្ហាញ​ទីតាំង ជនសង្ស័យ​ឈ្មោះ រិទ្ធិ ប៊ុនថន ហៅ​ថាំង ហៅ​ពៅ ធ្វើ​សកម្មភាព​មួយកន្លែង​ទៀត និង​លាក់​ខ្លួន នៅ​រោង​ជាង​ជួស​ជួល​រថយន្ត ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ​ដដែល ពេល​នោះ​ជនសង្ស័យ​ឈ្មោះ រិទ្ធិ ប៊ុនថន ហៅ​ថាំង ហៅ​ពៅ បាន​បោះចោល នូវ​ថ្នាំញៀន​ចំនួន ១៥​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​១ គ្រឿង ម៉ាក IPhone ហ្វាយ ឧបករណ៍​ច្រក​វេច​ខ្ចប់​ថ្នាំញៀន និង​រត់​គេចខ្លួន​ចូល​ព្រៃ​ចោល​ម៉ូតូ​១​គ្រឿង ម៉ាក HONGDA MSX គ្មាន​ស្លាក​លេខ ។​

​ជនសង្ស័យ​ឈ្មោះ​ឡេង ជ័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×