Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​នារី​ម្នាក់ កំពុង​ចោមពុង​សា​រ៉ុង​ងូតទឹក ឡើង​កំដៅ​តណ្ហា ស្ទុះ​ទៅ​ចាប់រំលោភ ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​កណ្តាល​ ៖ អធិការដ្ឋាន​នគរបាល ស្រុក​ពញា​ឭ កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់ មិនបាន​សម្រេច ក្នុង​ដែល​ខ្លួន​ផឹក​ស្រា​ស្រវឹង​នៅ​​ក្រោម​ផ្ទះ​ជនរងគ្រោះ ហើយ​ឃើញ​ជន​រងគ្រោះ កំពុង​ចោមពុង​សា​រ៉ុង​ងូតទឹក ទើប​ធ្វើ​ជនសង្ស័យ​ឡើង​កំដៅ​តណ្ហា ស្ទុះ​ទៅ​ចាប់រំលោភ ដែល​កើតហេតុ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១០​ព្រឹក ចំណុចសហគមន៍​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​ស៊ីឈ្នួល​​បោក​​ខោ​​អាវ​​ឲ្យគេ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ជនសង្ស័យ ឈ្មោះ​ភាព សុភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនសង្ស័យ​​បាន​ទៅ​អង្គុយ​ផឹក​ស្រាថ្នាំ​នៅក្រោម​​ផ្ទះ របស់​ជនរងគ្រោះ តែម្នាក់ឯង​។ លុះ​ពេល​ផឹក​អស់​ស្រា ជនសង្ស័យ​ក៏​ដើរ​ចេញមកក្រៅ​បាន បន្តិច​ក៏​ដើរ​​ចូល​ទៅ​ក្រោមផ្ទះ ជនរងគ្រោះ​វិញ ជួន​ពេល​នោះ​ ​ជនសង្ស័យ បាន​ឃើញ​ជនរងគ្រោះ កំពុង​ងូតទឹក ចងពុង​សា​រ៉ុង នៅក្នុង​បន្ទប់ទឹក​តែ​ម្នាក់ឯង ឆ្លៀត​​ពេល​នោះ​ជនសង្ស័យ បានធ្វើ​សកម្មភាព​ចូលទៅ​ក្នុង​បន្ទប់ទឹក ចាប់​ឱប​ជនរងគ្រោះ តែ​ពេល​នោះ​​កូនប្រុស​របស់​ជនរ​ង​គ្រោះ អាយុ​ប្រហែល​៣​ឆ្នាំ ឃើញ​ក៏​យំ​ហើយ​ជនសង្ស័យ ក៏​លែង​ជនរងគ្រោះ​​រួច​ដើរ​ចេញមកក្រៅ​ផ្ទះ​មក​។ លុះដល់​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ជនរងគ្រោះ​​បាន​មក​ដាក់​ពាក្យ​​បណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍​​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ ចុះ​ទៅ​កន្លែង​កើតហេតុ នាំខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​ ៖​ កូឡាប​

  

spot_img
×