Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមា​-​ថៃ​រឹតបន្តឹង​សន្តិសុខ​ព្រំដែន​ក្រោយ​អ្នកទោស​៣០​នាក់​បាន​ទម្លាយ​គុក​រត់ចេញ​

spot_img

​ប៉ូលិស​ភូមា​កំពុង​តាម​រុករក​អ្នកទោស​៣០​នាក់​ដែល​បាន​រត់​ចេញពី​គុក ហើយ​រត់​សំដៅទៅ​តំបន់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​។​

ប៉ូលិស​ភូមា​កំពុង​តាម​រុករក​អ្នកទោស​៣០​នាក់​ដែល​រត់​ចេញពី​គុក​

​​មន្ត្រី​ភូមា​ម្នាក់​ទើប​ឱ្យដឹងថា កាលពី​ថ្ងៃទី​១៧​កញ្ញា មាន​អ្នកទោស​ជាច្រើន​បាន​វាយប្រហារ​និង​ប្លន់​យក​រថយន្ដ​ដឹក​សំរាម​មួយ គ្រឿង រួច​ប្រើប្រាស់​រថយន្ត​នេះ​ដើម្បី​បុក​បំបាក់​ទ្វារ​គុក​Hpa-An នៅ​រដ្ឋ Karen រួច​រត់ចេញ​ក្រៅ​។​

​មាន​អ្នកទោស​ប្រមាណ​១០​នាក់​ត្រូវបាន​ប៉ូ​សិ​ល​តាមរក​ឃើញ​និង​ចាប់ខ្លួនបាន​វិញ​ប៉ុន្តែ​មាន​ប្រមាណ​៣០​នាក់​ផ្សេងទៀត​កំពុង​រត់គេចខ្លួន​តាម​ភូមិ​ជាប់​ព្រំដែន​ជាមួយ​ថៃ ធ្វើឱ្យ​ប្រជា​ជាន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​មន្ត្រី​ប្រចាំ​តំបន់ Khin Thet Mar បាន​និយាយថា​៖ ពួក​អ្នកទោស​ទាំងនោះ​គ្មានអ្វី​សម្រាប់​បរិភោគ ហើយក៏​គ្មាន​លុយ ទើប​ពលរដ្ឋ​ភ័យខ្លាច​ពួកវា​វាយប្រហារ​ពួកគេ​ដើម្បី​ប្លន់​យក​របស់​ដែល​វា​ត្រូវការ​។​មន្ត្រី​មូលដ្ឋាន​ដដែល​ឱ្យដឹង​បន្ថែមថា កងកម្លាំង​ភូមា​កំពុង​ប្រឹង​ទប់ស្កាត់​កុំឱ្យ​អ្នកទោស​ទាំងនោះ​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​ថៃ​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​នោះ​ឱ្យដឹងថា មេខ្លោង​រៀបចំ​ផែនការ​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយជីវិត​ពីបទ​ជួញដូរ​គ្រឿងញៀន លាក់​អាវុធ​និង​សម្លាប់​មនុស្ស​៕
​សូ​យ​ន​

spot_img
×