Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​អនាថា រត់​ប្រដេញ​តាម​រថយន្ត​ដឹកជញ្ជូន​មួយ​នៅ​ចម្ងាយ​ផ្លូវ​ជាង ១០០​ម៉ែត្រ ហើយ​ព្រុស​ពុំ​ឈប់ ស្រាប់តែ​វា​បែរ​ក្បាល​រត់​ត្រឡប់​មក​ក្រោយ ធ្វើឲ្យ​អ្នក​តាមឃ្លាំមើល​រឿងនេះ ទប់​ទឹក​ភ្នែក​ពុំបាន​

spot_img

សាច់​រឿង​បាន​បង្ហាញឲ្យឃើញ​ពី​ជីវិត​ស្ងៀមស្ងាត់​រវាង​ឆ្កែ​ជា​ម្តាយ និង​កូនតូច​របស់​ខ្លួន​ត្រូវបាន​បញ្ចប់ ខណៈពេល​រថយន្ត​នោះ​បើក​កាត់​ហើយ​កិន​ពី​លើ​កូន​របស់​វា​។​

វា​បាន​ស្រែក​ព្រុស​ដេញ​តាម​រថយន្ត​ដែល​បាន​កិន​កូន​របស់​វា ដោយ​ខឹងសម្បារ​យ៉ាងខ្លាំង​។​
ប៉ុន្តែ​បន្ទាប់​ពី​រត់តាម​ឡាន​ប្រមាណ ១០០​ម៉ែត្រ វា​ក៏​បែរ​ក្បាល​វិល​មក​រក​កូន​តូច​ដែល​ដេក​ស្តូកស្តឹង​លើផ្លូវ​រួច​ចាប់ផ្តើម​យក​អណ្តាត​លិទ្ធ​ឈាម​កំពុង​ហូរ​ចេញ សង្ឃឹមថា កូន​របស់​ខ្លួន​អាច​ដូច​ធម្មតា​សាជាថ្មី​។​
​វា​ក៏​ពាំកូនទៅ​កុ​ម្ពោ​ត​ព្រៃ​ក្បែរផ្លូវ ហើយ​ស្រ​វ៉ា​ឱប​កូន​ប្រហែលជា​គិតថា កម្តៅ​របស់​ខ្លួន​វា​អាច​ធ្វើ​ឲ្យ​កូន​ជា​សះស្បើយ​បាន​។​
​វា​នៅ​ក្បែរ​កូន​បណ្តើរ​ស្រែក​ព្រុស​បណ្តើរ ហើយ​ចោល​ភ្នែក​សំឡឹង​មើល​ទៅ​រថយន្ត​ដឹក​ទំនិញ​ពេលនេះ​នៅ​ឆ្ងាយ​ពី​វា​។​
​គេ​ពុំ​ដឹងថា តើ​វា​ស្ថិត​នៅ​ស្ថានភាព​បែប​នេះ​យូរ​ប៉ុន្មាន​ទៀតឡើយ ។​

​​ទោះបី​យ៉ាងណា​ក្រោយពេល​ដែល​រូបភាព​ទាំងនេះ​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​វា​អង្រួន​បេះដូង​របស់​មនុស្ស​ពុំ​តិច​នាក់​ទេ​។ សត្វ ហើយ​ថែម​ជា​សត្វ​អនាថា គ្មាន​ម្ចាស់​ថែទាំ​នៅមាន​មនោសញ្ចេតនា​ឧដុង្គឧត្តម​បែបនេះ ចុះ​ទម្រាំ​មនុស្សលោក​យើង​វិញ​? សង្ឃឹមថា ពេល​វា​ដឹង​កូន​របស់​វា លែង​នៅ​ជាមួយ​វា​ទៀត​នោះ មេ​ឆ្កែ​អនាថា​នេះ​អាច​ទ្រាំទ្រ​រួច​នូវ​ជីវិត​ឯកោ​តែម្នាក់ឯង​៕ ដោយ ៖ អាទិត្យ​

 

spot_img
×