Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​៦​នាក់​

spot_img

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ ស្លៀកពាក់​ស៊ីវិល បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់ ក្នុងនោះ​មាន​នារី​២​នាក់ ដែល​ជា​អ្នកមើលការខុសត្រូវ​ទីតាំង លួចលាក់​បើក​ហ្គេម​បាញ់​ត្រី នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្ទះល្វែង​មួយកន្លែង នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ជិត​គ្លីនិក​សួ​គា៍ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទីតាំង​ហ្គេម​បាញ់​ត្រី ផ្លូវ​៣៧១ ក៏​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ផង​ដែរ ។​

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ក្មេងប្រុស​ប្រមូលផ្តុំ​គ្នា​ក្នុង​ផ្ទះល្វែង លួចលាក់​បើក​ហ្គេម​បាញ់​ត្រី រួមជាមួយ​នឹង​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​។ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែកម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយក្រុម ស្លៀកពាក់​ស៊ីវិល បាន​ឆ្មក់​ចូល​ទីតាំង​ខាងលើនេះ រួច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​៥-៦​នាក់ រួច​បញ្ជូន​ឡើង​លើ​រថយន្ត បន្សល់​ទុក​តែ​ទូ​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​ផ្ទះល្វែង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×