Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទទួលបន្ទុក​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​ការបរទេស​បារាំង ធ្វើ​ទស្សនកិច្ច នៅ​កម្ពុជា​

spot_img

ភ្នំពេញ​៖ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានប្រកាស ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Thierry MATHOU អ្នកទទួលបន្ទុក​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​អ៊ឺរ៉ុន និង​ការបរទេស​បារាំង នៅ​ប្រទេស​កម្ពុជា​។​

នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាសព័​ត៌ផ្លូវការ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​កម្ពុជា ព្រមទាំង​តំណាង​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សហគមន៍​អន្ដរជាតិ​ផង​ដែរ ដែល​ការពិភាក្សា​នៅក្នុង​ជំនួប​ទាំងនោះ បាន​ផ្ដោត​ជាពិសេស​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។​

​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា “​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក Thierry MATHOU អ្នកទទួលបន្ទុក​កិច្ចការ​អាស៊ី​និង​អូ​សេ​អា​នី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​។ លោក ឆៀ​រី ម៉ា​ធូ (Thierry MATHOU) ប្រធាន​នាយកដ្ឋាន​អាស៊ី​និង​អូ​សេ​អា​នី​នៃ​ក្រសួង​អឺរ៉ុប​និង​ការបរទេស បារាំង បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​កម្ពុជា ព្រមទាំង​តំណាង​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ផង​ដែរ​។​ការពិភាក្សា​នៅ​ក្នុង​ជំនួប​ទាំងនោះ​បាន​ផ្តោត​ជាពិសេស​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ ភាព​យូរអង្វែង និង​គុណភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង​និង​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នានា​ក៏​ត្រូវ​បាន​លើកឡើង​ផងដែរ​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​ទាំងនោះ លោក Thierry MATHOU បាន​រម្លឹកថា ប្រទេស​បារាំង​មាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា ជាពិសេស​នៅពេល​ជិត​មាន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​។ កា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ ជាងគេ ការចាប់ខ្លួន​និង​ការឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​នេះ រួម​ទាំង​ការហាមឃាត់​សមាជិក​គណបក្ស​ចំនួន ១១៨​រូប​ធ្វើ​នយោបាយ​ក្នុង​អំឡុងពេល​៥​ឆ្នាំ បាន​ចោទ​ជា​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចូលរួម​សារជាថ្មី នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឱ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើរការ​ដោយ​គ្មាន​ការរារាំង​។ លោក​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​ការបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មែន​នោះ វា​នឹង​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការវិវឌ្ឍ​ដ៏​អវិជ្ជមាន​មួយ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×