Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរហារយ សូម្បី​មនុស្ស​ចាស់ជរា​ដើរ​មិន​ចង់​កើត ក៏​ពួកវា​ប្លន់​ដែរ (​វីដេអូ​)

spot_img

​​ជាទូទៅ មនុស្ស​ចាស់ជរា​តែង​ត្រូវការ​សេចក្តីស្រឡាញ់ និង​ការ​មើលថែរ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន ពីព្រោះ​ ​ក្នុង​ដំណាក់កាល​នោះ អាច​ជា​ពេលវេលា​ចុងក្រោយ ហើយ​ពួកគាត់​ប្រហែល​មិន​អាច​រស់នៅ​យូរ​បាន​​ទៀត​ទេ​។​

​ទោះយ៉ាងណា​ក៏ដោយ ក៏​នៅតែ​មាន​មនុស្ស​គ្មាន​បេះដូង​មួយចំនួន​ចូលចិត្ត​ធ្វើបាប​មនុស្ស​ចំណាស់​ ​និង​ស្វែងរក​ផលចំណេញ​ពី​ពួក​គាត់​ដែរ ដូចជា​ករណី​មួយ​នេះ​ជាដើម ដែល​បាន​កើតឡើង​ចំពោះ​​បុរស​ចំណាស់​ម្នាក់​។ ទោះ​បុរស​ជរា​ម្នាក់​ដើរ​មិន​ចង់​ត្រង់​ផ្លូវ​ក្តី ក៏​ចោរហារយ​ពីរ​នាក់ គ្មាន​ក្តីមេតា​​ចំពោះ​គាត់​សោះ​។​

​វីដេអូ​របស់​បុរស​ចំណាស់​ម្នាក់ ដែល​ត្រូវ​ចោរប្លន់​បណ្តាល​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​ការ​អាណិត​​អាសូរ​​​​ដល់​គាត់​ជាខ្លាំង​។​

​ក្នុង​វីដេអូ​រយៈពេល​ខ្លី ចាប់ផ្តើម​ដោយ​បុរស​ជរា​ម្នាក់ កំពុង​ដើរ​តិចៗ​លើ​ផ្លូវ​តូច​មួយ មួយ​សន្ទុះ​ក្រោយ​​មក​ក៏​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ ដែល​ពួកគេ​ទាំងនោះ​ជា​ចោរប្លន់​គ្មាន​បេះដូង​។​

​ពួកគេ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ និង​បាន​បង្ខំ​ឲ្យ​លោកតា​ចំណាស់​ម្នាក់​ប្រគល់​អ្វីៗ​ឲ្យ​ពួកវា ហើយ​ចោរ​នោះ​​ក៏​បាន​ឆែក​មើ​ក​ហោប៉ៅ​របស់គាត់ និង​បាន​យក​អ្វីៗ​ទាំង​អស់​ពី​លោកតា​ម្នាក់​នោះ​។​

​បើ​តាម​វីដេអូ លោកតា​ព្យាយាម​ទប់ទល់​ជាមួយ​នឹង លោក​ចោរ ប៉ុន្តែ​ដោយសារ​តែ​កម្លាំង​មិន​ដល់​​លោក​ចោរ គាត់​ក៏​បាន​ដួល​ទៅ​លើ​ថ្នល់ ចំណែក​ចោរ​វិញ​បាន​យក​ទ្រព្យសម្បត្តិ​គាត់​អស់ ដែល​មើល​​ទៅ​គួរឲ្យ​អាណិត​មែនទែន​៕ សុភ័ក្ត្រ

​ប្រភព​៖ Trends zilla​

spot_img
×