Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនឈានដល់កំពូល?

spot_img

ក្នុងសេចក្ដីប្រកាសមួយត្រូវបានសេតវិមានផ្សាយ​ ប្រធានាធិបតីអាមេរិក​ Donald Trump បានសង្កត់ធ្ងន់ថា៖ ចិនមានបញ្ហាជាច្រើនដើម្បីដោះស្រាយបញ្ចប់រាល់កង្វល់របស់យើងខ្ញុំ។ជាថ្មីម្តងទៀតខ្ញុំអំពាវនាវឱ្យមេដឹកនាំចិនមានសកម្មភាពមួយយ៉ាងឆាប់រហ័សដើម្បីបញ្ចប់នូវទង្វើពាណិជ្ជកម្មអយុត្តិធម៌របស់ប្រទេសខ្លួន។

ប្រធានាធិបតីអាមេរិក Donald Trump ព្រលះចិនត្រង់ៗ

ការដែលអាមេរិកបានប្រកាសដំឡើងពន្ធ១០ភាគរយលើទំនិញដែលមានតម្លៃ២០០ពាន់លានដុល្លាររបស់ចិន ចាប់ពីថ្ងៃ២៤ខែកញ្ញាទៅ ហើយនឹងបង្កើនអត្រានេះដល់ទៅ២៥ភាគរយនាអំឡុងចុងឆ្នាំ ។គឺបានធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះផ្ទុះឡើងយ៉ាងខ្លាំងក្លា។ភាគីចិនបានប្រកាសឆ្លើយតបភ្លាមៗថា ចិនពុំមានជម្រើសអ្វីក្រៅពីការប្រើវិធានការវាយបកដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ក្នុងបរិស្ថានពាណិជ្ជកម្មសេរី។សេចក្តីប្រកាសរបស់ប្រទេសនេះមានសរសេរជាអាទិ៍ថា៖«យើងខ្ញុំសង្ឃឹមថាអាមេរិកនឹងសម្លឹងឃើញផលវិបាកដែលបង្កឡើងដោយទង្វើនេះ ហើយមានវិធានការស្ដារឡើងវិញឱ្យបានទាន់ពេល»។

យ៉ាងនេះក្ដីប្រធានាធិបតីអាមេរិក​ Donald Trump បានព្រមានត្រង់ៗថា នឹងបន្តប្រើប្រាស់ឧបករណ៍ពន្ធប្រសិនបើក្រុងប៉េកាំងធ្វើការវាយបកនោះ។ CNBC បាននាំពាក្យលោក Trump និយាយថា៖ «ប្រសិនបើចិនមានទង្វើតបតជាមួយនឹងកសិករ ឬបណ្ដាវិស័យដទៃទៀតរបស់យើងខ្ញុំ យើងខ្ញុំនឹងឈានចូលការអនុវត្តដំណាក់កាលទី៣ភ្លាម ដែលនោះគឺការអនុវត្តបន្ថែមអត្រាពន្ធលើមុខទំនិញនាំចូលពីប្រទេសចិនមានតម្លៃប្រមាណ២៦៧ពាន់លានដុល្លារទៀត៕
សូយន

spot_img
×