Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស្បាញ ៖ សុខៗ​ឆាក​សម្តែង បាក់ស្រុត អូស​តាម​ទាំង​សិល្បៈការិនី​ទាំង​ទស្សនិកជន​មួយចំនួន​

spot_img

ឆាក​សម្តែង​បាន​បាក់​ស្រុតចុះ ហើយ​ទំនាញ​យកតាម​ទាំង​ទស្សនិកជន​ចុះ​ក្នុង​អាង​ក្រោម​អាគារ​។​

​ការបាក់​ស្រុត​ឆាក​កំពុង​សម្តែង​គួរ​ឲ្យ​តក់ស្លុត​តាម Mirror ខ្សែ​វីដេអូ​នេះ​បាន​បង្ហាញឲ្យឃើញឆាក​សម្តែ​ង​មួយ​នៅ​ក្លឹប​រាត្រី​នា​ប្រទេស​អេស្បាញ បាន​បាក់ស្រុត​ភ្លាមៗ ធ្វើឲ្យ​មនុស្ស ៤០​នាក់ រងរបួស​។​

​ទិដ្ឋភាព​ឆាក​សម្តែង​

​ដំបូង​សិល្បៈការិនី​របាំ​ម្នាក់ ស្លៀក​សម្លៀក​បំពាក់​ពណ៌​ផ្កាឈូក​កំពុង​លោត​រាំ​លើ​ឆាក នៃ​ក្លឹប​រាត្រី​សម្រាប់​មនុស្ស​ភេទ​ទី​៣ ឈ្មោះថា Pub Butterfly Disco ។ សុខៗ​ឆាក​នេះ​បាន​បាក់ស្រុត​ភ្លាមៗ​ដោយ​ពុំ​មាន​សញ្ញា​ឲ្យដឹង​មុន​។​

​គ្រោះថ្នាក់​នេះ បាន​ទាញ​ទម្រ​ឆាក​សម្តែង​ជុំវិញ​ឲ្យ​ធ្លាក់ចុះ​ដែរ​។ តាម​នោះ ទស្សនិកជន​ត្រូវ​ទាញ​យក​ទៅ​ជាមួយ​ផងដែរ​។ គេ​ឮ​សូរ​សម្រែក​ភ័យខ្លាច និង​ឈឺចាប់​របស់​ទស្សនិកជន​។​

ហេតុការណ៍​កើតឡើង​វេលា​ម៉ោង ២​និង ៣០​នាទី (​ម៉ោង​នៅ​តំបន់​) កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។​

​​អ្នករងរបួស ស្ថិតក្នុង​វ័យ​ចន្លោះ​ពី ២០​ឆ្នាំ​-៦០​ឆ្នាំ​។ ពេលនេះ​ពួកគេ​កំពុង​ត្រូវបាន​ជួយសង្គ្រោះ​។ អ្នក​ជំនាញ​របស់​ក្លឹប​និយាយថា លោក​កំពុង​រងចាំ​របាយការណ៍​ពី​សញ្ជាតិ របស់​ភ្ញៀវ​ទាំងនោះ​។ លោក​បដិសេធ​ថា ពុំ​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​ដោយ​ថា ៖ “​ខ្ញុំ​ពុំ​ចង់​និយាយ​ពី​មូលហេតុ​មុន​ពេល​យើង​និយាយ​ជាមួយ​ប៉ូលិស និង​មេធាវី​។ ពួកគេ​អាច​ស៊ើប​សង្កេត​ពី​មូលហេតុ​នាំឲ្យ​មាន​រឿងនេះ​”​។​

​ការស៊ើបអង្កេត​ពី​មូលហេតុ​នាំឲ្យ​មាន​រឿងនេះ​”​។​

​ការស៊ើបអង្កេត​មួយ​កំពុង​ចាប់ផ្តើម​៕ ដោយ ៖ ចន្ទ្រា​

 

spot_img
×