Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាប់តែ​លឺ តែ​មិន​ជឿ ឥឡូវនេះ​កើតឡើង​ជាក់ស្តែង បុរស​ម្នាក់​ត្រូវ​ដាច់​.​ក​គួរ​ឲ្យ​អាសូរ ដោយសារ​ខ្សែ​អន្ទាក់​នេសាទ​រាយ​កាត់​ផ្លូវ ដើម្បី​ប្លន់​

spot_img

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ត្រូវ​ដាច់​.​ក​គួរ​ឲ្យ​អាសូរ ដោយសារ​សរសៃ​ខ្សែ​នេសាទ ដែល​ត្រូវបាន​ចង​ទាក់​ភ្ជាប់​រវាង​បង្គោល​ភ្លើង​២ ហើយ​បានសម្រេច​ចែករំលែក​ហេតុការណ៍​ដ៏​រន្ធត់​នេះ​របស់គាត់ នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទុកជា​ការ​រំលឹក​ដល់​អ្នកដទៃ​បាន​ប្រុងប្រយ័ត្ន ។​

​យោងតាម​ជនរងគ្រោះ​ដែលមាន​ឈ្មោះថា Afiq Izwan នោះ​ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៧ កញ្ញា នៅវេលា​ម៉ោង ៦ និង ៣០ នាទី យប់ នៅពេល​គាត់​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ច្រក​ផ្លូវ​ហាយវ៉េ DUKE ស្ថិតក្នុង Gombak (​ម៉ាឡេស៊ី​) ខណៈ​កំពុងធ្វើដំណើរ​ឆ្ពោះ​ទៅផ្ទះ​របស់គាត់ ។​

Afig និយាយថា​៖ «​សម្រាប់​អ្នក​ដែល​ពុំ​បានដឹង សូម​មក​ដឹងថា មាន​សរសៃ​ខ្សែ​នេសាទ​តូចៗ ពុំ​អាច​មើលឃើញ​ជាមុន​) ត្រូវបាន​គេ​រាយ​កាត់​ពីលើ​ថ្នល់ ។ ហើយ​ជាធម្មតា ជន​ទាំងនោះ​នឹង​ប្រើប្រាស់​ផ្លូវ​ទាំងនេះ ដើម្បី​ប្លន់​អ្នកជិះ​ម៉ូតូ ដែល​បាន​ប្រើប្រាស់​ផ្លូវ​នេះ ។ នេះ​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​អ្នកជិះ​ជាច្រើន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ក្នុងការ​ប្រើប្រាស់​ផ្លូវ​ជិះ​ម៉ូតូ​នៅពេល​យប់​» ។​

​គេ​បាន​យល់ឃើញថា Afig កំពុង​ជិះ​ម៉ូតូ​យឺតៗ ខណៈ​ពាក់​មូ​ក​សុវត្ថិភាព ហើយ​ខណៈ​មក​កន្លែងកើតហេតុ សរសៃ​ខ្សែ​នេសាទ​ក៏បាន​ទាក់​ផ្តាច់​រហែក​ប៉ុង​ក្រវ៉ាត់​ករប​ស់មូក​តែម្តង ។ ផ្ទុយ​មកវិញ ប្រសិនបើ​នរណាម្នាក់​បើក​ម៉ូតូ​លឿន ឆ្លងកាត់​ខ្សែ​អន្ទាក់​នេសាទ​ទាំងនេះ និង​ពុំ​ពាក់​មូ​ក​សុវត្ថិភាព តើ​នឹង​ទៅជា​យ៉ាងណា​? ។​

Afiq បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​បាន​ឈប់​ម៉ូតូ​ភ្លាមៗ បន្ទាប់ពី​ត្រូវ​រង​ការវាយប្រហារ​ដោយ​ខ្សែ​អន្ទាក់​ទាំងនេះ ប៉ុន្តែ ពុំ​ឃើញ​មាន​នរណាម្នាក់​ដែល​គួរ​ឲ្យ​សង្ស័យ​នៅ​ទីនោះ​ទេ ។ គាត់​ធ្លាប់​បានលឺ​អំពី​ទង្វើ​បែបនេះ​ធ្វើឡើង​ដើម្បី​ប្លន់​ម៉ូតូ​ពីមុនមក ប៉ុន្តែ ពុំ​ជឿ​រឿងនេះ​រហូតដល់​បាន​ជួប​បទពិសោធន៍​ដ៏​រន្ធត់​នេះ​ខ្លួនឯង កាលពី​ថ្ងៃទី​១៧ កញ្ញា ៕ ឧ​ត្ត​ម (worldofbuzz)​

  

spot_img
×