Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ត្រឹម​តែ​រថយន្ត​ទេ ឥឡូវ​ឈានដល់​ម៉ូតូ …​គ្មាន​អ្នកបើកបរ​ទៀត​! (​វីដេអូ​)

spot_img

​យន្តហោះ​គ្មាន​អ្នកបើកបរ រថយន្ត​គ្មាន​អ្នកបើកបរ​យើង​សុទ្ធតែ​បាន​ដឹងឮ​ឃើញ​ហើយ ហើយ​យើង​នឹកស្មាន​ថា​មធ្យោបាយ​ចរាចរ​តាម​ដង​វិថី​ដែល​គ្មាន​អ្នក​បើក​វា​អស់ហើយ ។​

​ប៉ុន្តែ​ផ្ទុយស្រឡះ​! ម៉ូតូ​បើកបរ​ដោយ​ខ្លួនឯង មាន​វត្តមាន​ហើយ​ណា៎​! ។ ថ្មីៗ​នេះ​សម្ព័ន្ធ​ក្រុមហ៊ុន BMW បាន​បង្ហោះ​ផ្សាយ វីដេអូ​មួយ បង្ហាញ​ពី​ផលិតផល​ថ្មី​របស់​គេ​គឺ ម៉ូតូ​បើកបរ​ដោយ​ខ្លួនឯង ។ វា​អាច​បង្កើន​ល្បឿន “​ចាក់​គួរ​” ហ្វ្រាំង ទម្លាក់​ជ​ន្ទ​ល់​… ។​ល​។ ដោយ​គ្មាន​វត្ត​មាន​មនុស្ស​នៅ​ក្បែរ ។​

BMW បាន​អភិវឌ្ឍន៍​មធ្យោបាយ​មាន​កូដ​សម្គាល់ R 1200 GS ដែល​អាច​បញ្ឆេះ​ចេញដំណើរ បង្កើនល្បឿន​… ២​ឆ្នាំ​ហើយ ។ ប៉ុន្តែ​វា​ពុំ​សម្រាប់​ដាក់​លក់​នោះទេ គឺជា​គំរូ​សម្រាប់ BMW ស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​គ្រាំទ្រ​ការបើកបរ​នា​ថ្ងៃ​អនាគត ពិសេស​ក្នុង​ករណី​បើកបរ​រថយន្ត បាត់​ការប្រមូលផ្តុំ ។ ពោល​គឺ​ដោះស្រាយ​សម្រាប់​ស្ថានការណ៍​អាសន្ន ៕ ចន្ទ្រា​

spot_img
×