បុរសជនជាតិថៃម្នាក់ ដែលមានបំណងចង់ចូលប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែ អ្វីៗពុំបានសម្រេចដូចការរំពឹងទុកដ៏អន្ទះសាររបស់គាត់នោះទេ ។
បន្ទាប់ពីបុរសម្នាក់ដែលមានអាយុប្រហែល ៣០ ឆ្នាំ ត្រូវបានបដិសេធចូលដោយមន្ត្រីអន្តោប្រវេសន៍កូរ៉េខាងត្បូង នៅ Incheon ស្ថិតក្នុងទីក្រុងសេអ៊ូល គាត់ត្រូវបានគេបញ្ជូនត្រឡប់មកវិញនៅលើជើងហោះហើរ Jin Air ទៅកាន់ទីក្រុងបាងកក ។
ប៉ុន្តែ ស្ថានីយទូរទស្សន៍ JTBC របស់កូរ៉េខាងត្បូងបានរាយការណ៍ថា គាត់បានផ្ទុះកំហឹង នៅពេលដែលយន្តហោះបើកយឺតៗនៅលើផ្លូវហោះហើរ និងត្រូវបានបង្ក្រាបដោយក្រុមសមាជិកយន្តហោះ និងអ្នកដំណើរ ។
យន្ដហោះបានវិលត្រឡប់ ទៅកានស្ថានីយវិញ ហើយបុរសថៃរូបនេះ ត្រូវបានគេដាក់ខ្នោះភ្លាមៗ និងបន្ទាប់មក ត្រូវបាននាំយកទៅឃុំខ្លួន ។
Sanook បានរាយការណ៍ថា បុរសនោះមានការខឹងសម្បារយ៉ាងខ្លាំង ដែលគាត់ត្រូវបានចាប់ខ្លួន ឲ្យវិលត្រឡប់មកកាន់ប្រទេសថៃវិញ បន្ទាប់ពីត្រូវបានគេបដិសេធមិនឱ្យចូលកូរ៉េខាងត្បូង ។
ប្រជាជនថៃរាប់ពាន់នាក់ត្រូវបានដឹងថា បានកំពុងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសរីកចម្រើននេះ ហើយអាជ្ញាធរកូរ៉េខាងត្បូង បានស្នើឱ្យសមភាគីថៃ ព្យាយាមបញ្ឈប់សកម្មភាពដ៏ភ្លូកទឹកភ្លូកដីរបស់ពលរដ្ឋរបស់ខ្លួន ដែលមកដល់កូរ៉េតាមរយៈទិដ្ឋាការទេសចរណ៍ ហើយបន្ទាប់មកចូលទៅធ្វើការ ៕ ចន្ទី (ប្រភព៖ Sanook)