Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រោងចក្រ ឆ្នាំ​២០១៩ គឺ​ភាគី​និយោជិត​ទារ​១៨៩​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ បាន​បន្ត​រៀបចំ​កិច្ចប្រជុំ ក្រោម​ការដឹកនាំ លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ ភាគី​និយោជក បាន​យល់ព្រម​ដំឡើង ពី ១៧៥ ដុល្លារ ទៅ ១៧៦​ដុល្លារ ក្នុង​មួយ​ខែ ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង ខណៈ​ភាគី​និយោជិត ក៏​បាន​ដកថយ​មួយ​ជំហាន ដោយបាន​កែសម្រួល​ការទាមទា​ររ​បស់​ខ្លួន ពី​១៩២​ដុល្លារ មក​ត្រឹម​១៨៩​ដុល្លារ​វិញ​។

​ក្រុម​ការងារ​បច្ចេកទេស​បាន​បន្ត​កិច្ច​ពិភាក្សា លើ​ការអនុវត្ត​គោល​នយោបាយ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ ពី​ការ លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ ក៏ដូចជា ដើម្បី​ចូលរួម​កាត់បន្ថយ ការចំណាយ​របស់​កម្ម​ករ​និយោជិត រួមមាន ការ​ត​បណ្តាញ​ទឹកស្អាត និង​អគ្គិសនី​រដ្ឋ ដែល​មាន​តម្លៃ​ទាប ឱ្យ​ដល់​ទីកន្លែង​ស្នាក់នៅ ក៏ដូចជា ការពង្រឹង​ការអនុវត្ត​ការទូទាត់​ថ្លៃ​ភ្លើង និង​ទឹក​រដ្ឋ​ពី​ម្ចាស់​ផ្ទះជួល​។ ក្រុម​ការងារ​បច្ចេកទេស ក៏​បាន​ជជែក​ពិភាក្សា​ផង​ដែរ អំពី កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការអនុគ្រោះ​នានា ពី​សំណាក់​រាជរដ្ឋាភិបាល ដើម្បី​ធានាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ ជូន​ភាគី​និយោជក​។ ជា​លទ្ធផល តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​កម្មករនិយោជិត បាន​បង្ខិត​តួលេខ ទៅតាម​គោលជំហរ​របស់​ខ្លួន អាច​ទទួលយកបាន​។ ក្នុង​នោះ​ភាគី​និយោជក ក៏​បាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយចំនួន ទៅ​ភាគី​រាជរដ្ឋាភិបាល ដើម្បី​ជួយ​បន្ធូរបន្ថយ បន្ទុក​ចំណាយ​របស់​ខ្លួន​។​

​លោក​ប្រធាន​អង្គប្រជុំ បាន​សំណូមពរ​ដល់​ភាគី​ទាំងអស់ ពិចារណា​ឲ្យបាន​ល្អិតល្អន់ ទៅលើ​តួលេខ ដែល​បាន​លើកឡើង ហើយ​នៅតែ​មិនទាន់​មាន​ការឯកភាព ជា​ឯកច្ឆ័ន្ធ ដូច្នេះ​លោក​ប្រធាន បាន​ទុក​ឱកាស​សម្រាប់​ភាគី​នី​មួយៗ ធ្វើការ​ពិភាក្សា​ផ្ទៃក្នុង​ម្តងទៀត មុន​នឹង​យកមក​ពិភាក្សា​បន្ត នៅក្នុង​ក្រុម​ការងារ​បច្ចេកទេស នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ជា​លើក​ចុងក្រោយ មុន​ឈានទៅដល់​ការប្រជុំ​សម្រេច របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×