Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស​ម៉ី​ខ្លួន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា រវាង​នាង និង​បុរស​ឲ្យ​ខ្លី​លុយ 140$ អត់​ខួរ​បង្ក​ជា​រឿងនេះ ស្គាល់គ្នា​ជាង​៣​ឆ្នាំ និង​ទើប​ចេញ​ក្រៅ​ជួបគ្នា​បាន​២​ដង តែ​ពុំបាន​ខ្លួនប្រាណ​សូម្បី​ឱប​

spot_img

​នារី​វ័យក្មេង​រូប​ស្អាត​ម្នាក់ បាន​កំពុង​ត្រូវបាន​ចាត់ទុកថា​ជាតា​រា​ហ្វេ​ស​ប៊ុ​ក​ទើប​លេចធ្លោ​ បន្ទាប់ពី​បានកើត​រឿងរ៉ាវ​អាស្រូវ​ឡើង​កក្រើក​បណ្តាញ​សង្គម ជាមួយ​បុរស​ម្នាក់​ដែល​នាង​ស្គាល់គ្នា​តាម Chat ជាង​៣​ឆ្នាំ ។ រឿងរ៉ាវ​ដែល​នាង​កំពុង​ធ្វើ​ឲ្យ​ល្បី​នេះ គឺ​បន្ទាប់ពី​បុរស​រូបនោះ បាន​ណាត់​នាង​​ចេញ​ក្រៅ​ជួបគ្នា​បាន​២​ដង ហើយក៏​បាន​ខ្ចី​សរុប​ចំនួន ១៤០ ដុល្លារ ថា​យកទៅ​ធ្វើ​ឡាន ។ ប៉ុន្តែ ដល់ពេល​នាង​ត្រូវការ​លុយ​ចាំបាច់ ស្រាប់តែ​បុរស​រូបនោះ បែរជា​គេចវេស​ពុំ​សងលុយ​នាង​ទេ ដោយបាន​ប្លុក account និង​សូម្បី​បិទ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ គួរឲ្យ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ។​

​បើទោះជា​បុរស​នោះបាន​វេ​លុយ​ឲ្យ​នាង​វិញ​តាមរយៈ ABC ក៏ដោយ ប៉ុន្តែ គាត់​ត្រូវបាន​នាង​ចោទថា​នៅតែ​ឆ្លៀត​បង្ខូចឈ្មោះ​នាង តាមរយៈ​កា​រខ​មិន​អ៊ួ​ត​គេឯង​ថា បាន «​ស៊ីចុក​» នាង​រួចហើយ​ទាំង​ស្រវឹង ពុំបាន​ឲ្យ​នាង​ទើប​នាង​តាម​រករឿង​បែបនេះ​ទៀត ។​

​សម្តី​ដ៏​ឈ្លើយ​នេះ បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ចោទប្រកាន់​នាង​ថា ជា​មនុស្ស​ស្រី​ឃើញតែ​ទឹក​លុយ ឡាន​ខាង​ប្រុស ទើបបានជា​កើតមាន​រឿង​បែបនេះ​ឡើង ។​

​ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ពួក​អ្នក​ខ​មិន​កាន់តែ​ជាន់ពន្លិច​កេរ្តិ៍ឈ្មោះ​នាង​បែបនេះ កាលពី​ម្សិលមិញ​នេះ ស្រី​ស្អាត Dalis Kelly ក៏បាន​បង្ហោះ​សារ​បញ្ជាក់​លើកចុងក្រោយ​ឲ្យ​បាន​ច្បាស់​យ៉ាង​ដូច្នេះ​ថា​៖ « បញ្ជាក់​ម្តងទៀត​ក៏​ជា​លើកចុងក្រោយ ?
​ខ្ញុំ​ស្គាល់គ្នា​3​ឆ្នាំ​ជាង​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ទាក់ទង​គ្នា​4​ថ្ងៃ ចេញ​ក្រៅ​ជាមួយគ្នា​បាន​2​ដង តែ​អោប​ក៏​មិន​បានអោយ​វា​អោប​ផង វា​cmt​ប្រាប់​គេ​ថា​រឿង​សប្បាយ​មួយ​ឆាវ រឿង​មិន​ត្រឹម​វា​ជំពាក់​លុយ​ធម្មតា ? ហើយ​អា​ពួក​អត់​ខួរ​ខ្លះ​ជឿ​វា​ទៀត​?
​គាត់​ជាម​នុស្ស​ប្រុស​មុខ​ក្រាស់​លំដាប់​ឆ្នាំ​ម៉​ង ខួរ​ឆ្កែ​ឬ​ស្អី​ទើប​ទាល់​ដល់​ថ្នាក់​យក​រឿង​ចឹ​ង​មក​បង្ខូចឈ្មោះ​មនុស្ស​ស្រី​? អស់​ផ្លូវ​ហើយ​ឬ​? ហើយ​គិតថា​គេ​សរសើ​មែន​? ហា៎​លោក វាសនា សំណាង (acc fb name) Pa Yung? ?
​ខ្ញុំ​អហោសិកម្ម​អោយ ព្រោះ​យល់មុខ​ម៉ែឪ​យើង​បង្កើត​សត្វ​ធាតុ​ហើយ​ទុក​ចិញ្ចឹម​អោយ​ស្អុយឈ្មោះ​ដល់​ម្លឹ​ង​?»

​បន្ថែម​ពីនេះ​ទៀត នាង​ក៏បាន​បង្ហោះ​បញ្ជាក់​ឲ្យ​ខាង​ប្រុស​នោះ ដែល​បាន​ប្តូរ​ឈ្មោះ​អា​ខោ​នហ្វេសប៊ុក​រួចហើយ​ឲ្យ​បានដឹងថា ត្រឹម​ពាក្យ​សុំទោស​ប៉ុណ្ណឹង ពុំ​គ្រប់គ្រាន់​នោះទេ សម្រាប់​ការដែល​គាត់​បាន​បង្ខូច​កេរ្តិ៍ឈ្មោះរ​បស់​នាង​យ៉ាងនេះ ហើយ​នាង​ពុំ​បញ្ចប់រឿង​នេះឡើយ ដរាបណា បុរស​នោះ​ពុំ​ចេញមុខ​សុំទោស​នាង​ជា​សាធារណៈ ៕ ចន្ទី​

spot_img
×