Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូល​គុក ព្រោះ​ផ្សំគំនិត​ទ​ទួល​ទិញ​ម៉ូតូ​របស់​ចោរ និង​ប្រើប្រាស់​គ្រឿងញៀន​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១​នាក់ ឈ្មោះ ហុង សារ៉ាត់ ហៅ​ភ័ន្ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណីទ​ទួល​ទិញ​ម៉ូតូ​របស់​ចោរ​។​

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា រឿងហេតុ​នេះ កើតឡើង កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៤ ទៀប​ភ្លឺ នៅ​ចំណុច ក្បែរ​គល់​ស្ពាន​កោះ​ពេជ្រ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ ហ៊ី វិបុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ បាន​បាត់​ម៉ូតូ ១​គ្រឿង ម៉ាក BEAT ពណ៌​ក្រហម​លា​យស ស្លាក​លេខ តាកែវ 1O-1686 នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ក្រោយពេល​ដឹងថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់ ជនរងគ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាមៗ​ផងដែរ នៅ​មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌដូនពេញ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ភ្លាម អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ តាម​វិធានការ​ជំនាញ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ បាន​នៅ​វេលា​ម៉ោង​ប្រហែល​១២ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច ម្តុំ​ផ្សារ​បឹង​កេងកង សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ យកមក​ទីបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​ក្រោម​វិធានការ​ជំនាញ នៃ​ការសាកសួរ​របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ខាងលើ បាន​សារភាព​ឲ្យដឹងថា ម៉ូតូ ម៉ាក BEAT ពណ៌​ក្រហម​លា​យស ដែល​រូបគេ​ជិះ​នេះ គឺ​រូបគេ​បាន​ទិញ​ពី​ឈ្មោះ សិត តម្លៃ​១០៥០​ដុល្លារ​អាមេរិក នៅ​ផ្សារ​បឹង​កេងកង ដោយ​គ្មាន​ស្លាក​លេខ និង​លិខិត​ស្នាម​អី​នោះ​ទេ ហើយ​រូបគេ​និង​ឈ្មោះ សិត នោះ ស្គាល់​គ្នា​រយៈពេល ១​ខែ​មក​ហើយ នៅ​សួនច្បា​រ​ណាហ្កា​វើល​។ រូបគេ​បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងទៀតថា រូប​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​ប្រហែល ៥​ខែ​មក​ហើយ រហូតដល់​បច្ចុប្បន្ន ក៏​រូបគេ​នៅ​បន្ត​ប្រើប្រាស់​គ្រឿងញៀន ម្តងម្កាល​ដែរ​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×