Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ស្តេច​ព្យុះ Mangkhut វាយប្រហារ​មង្គលការ​មួយ​នៅ​ហ្វីលីពីន ផ្តាច់​ភ្លើង​អគ្គស​នី​បង្កចលាចល​ពេញ​សាល (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ចលាចល​មួយ នៅពេលដែល​ខ្យល់​គួច​លាយឡំ​ផ្គរ​រន្ទះ​ដ៏​សាហាវ បាន​វាយប្រហារ​ពិធី​មង្គល​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Marikina ដែល​កើតឡើង​បន្ទាប់ពី​ព្យុះ​កំណាច Mangkhut ។​

​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​កត់ត្រា និង​បង្ហោះ​លើ​អ៊ិន​ធើរ​ណែ​ត ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក និង​ជាង​ថតរូប​អាពាហ៍ពិពាហ៍​ឈ្មោះ Von Eric Espina កាលពី​ថ្ងៃទី​១៤ ខែកញ្ញា នៅ​តំបន់​មរតក Kapitan Moy នៅក្នុង​ប្រទេស​ហ្វីលីពីន ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប កូនកំលោះ​ឈ្មោះ Randy Manaois អាយុ ២៩ ឆ្នាំ និង​កូនក្រមុំ​ឈ្មោះ Jennifer អាយុ ២៨ ឆ្នាំ ត្រូវ​បានឃើញ​កាន់​ដៃ​បណ្តើរគ្នា ជាមួយ​ស្នាមញញឹម ដើរ​ឆ្លងកាត់​កម្រាលព្រំ​ក្រហម ទៅកាន់​កន្លែង​កាត់​នំ ខណៈ​សាច់ញាតិ និង​ភ្ញៀវ​ប្រុស​ស្រី​ចូលរួម​ឈរ​អម​សងខាង​ផ្លូវ​ទះដៃ​អបអរ និង​ភ្លេង​តន្ត្រី​បន្លឺឡើង​យ៉ាង​រំភើប​រីករាយ​បំផុត ។​

​ប៉ុន្តែ ខណៈ​ឈានដល់​ជិត​ឆាក​តន្ត្រី ពួកគេ​ស្រាប់តែ​ក្រឡេក​ទៅខាង​ក្រោយ ជាមួយ​ទឹកមុខ​ភ្ញាក់ផ្អើល​ជាខ្លាំង ។ ហើយប៉ុន្មានវិនាទី​ក្រោយមក ស្រាប់តែស្នូរផ្គរ​រន្ទះលាន់លឺយ៉ាងខ្លាំង ដូចជា​វាយកម្ទេច​បង្អួច និងបានបណ្តាល​ឲ្យ​បន្ទប់​សាល​ពិធី​ទាំងមូល​ត្រូវ​ង​ងិ​ត​ឈ្លប់​តែម្តង ដោយសារតែ​ភ្លើងអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់ ។​

​ខណៈពេល​ដ៏​ចលាចល​នោះ មនុស្ស​អាច​ត្រូវ​បានលឺ​ស្រែក​ទៅកាន់​គ្នា ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ និង​កុំ​ភ័យ​ស្លន់ស្លោ ជា​ភាសា​ហ្វីលីពីន ។​

​លោក Jerus L Faelden ភ្ញៀវ​ម្នាក់​នៅក្នុង​ពិធីមង្គលការ​នេះ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់ ដើម្បី​បង្ហាញ​ផលវិបាក​នៃ​ខ្យល់​គួច​ដ៏​កម្រ​នេះ ។​

​ទោះយ៉ាងណា វា​ពុំ​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ៕ ចន្ទី​

spot_img
×