Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ដឹកនាំ​មន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ​ចុះ​ធ្វើ​ពលកម្ម​ទប់​ច្រាំង​ការពារ​ទឹក​ហូរ​ច្រោះ​ផ្លូវ​ស្ពាន​សំ​យ៉ោង​ស្រុក​កំពង់រោទិ៍​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក​ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ បាន​ដឹកនាំ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ធ្វើ​ពលកម្ម​ទប់​ច្រាំង​ការពារ​ទឹករលក​បោកបក់​មក​លើ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែរ​ចាប់ ពី​គល់ស្ពាន​សំ​យ៉ោង​មក​ត្បូង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​ក្រោយ​ពី​ពិនិត្យឃើញ​នូវ​ស្ថានភាព​ជាក់ស្តែង​អំពី​កំពស់​ទឹកជំនន់​ទឹកភ្លៀង​ដែល​បាន​ហក់​ឡើង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ធ្វើអោយ​កំណាត់​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​កន្លែង​ចាប់ពី​(​គល់​ស្ពាន​សំ​យ៉ោង​)​ស្ថិតនៅក្នុង ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បណ្តាលអោយ​ខូចខាត និង​បាក់​ច្រាំង ចិញ្ចើម​ផ្លូវ​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ ដោយសារ​រលក​បោកបក់​មក​លើ​ផ្លូវ​។ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ នាពេល​ខាងមុខ​នេះ​គឺ​ខេត្ត​នឹងមាន​គំរោង​រៀបចំ​ច្រាំង​ដោយ​ចាក់​បេតុង​ឱ្យបាន​រឹងមាំ​ដើម្បី​ការពារ​ទឹកជំនន់​ចាប់ពី​ចំណុច​គល់​ស្ពាន​សំ​យ៉ោង​រហូតដល់​ភូមិ​របស់​ប្រជា​ពលរដ្ឋ​តែ​ម្តង​ដែល​មាន​ប្រវែង​៤០០​ម៉ែត្រ​ដើម្បី​កុំឱ្យ​ផ្លូវ​ខូច​ដោយសារ​តែ​កំលាំង​ទឹករលក​នា​រដូវវស្សា​ក៏ដូចជា​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ឆ្លងកាត់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែរ​នេះ​គឺ​ត​ភ្ជាប់​ពី​ក្រុង​ស្វាយរៀ​ឆ្ពោះទៅ​កាន់​ច្រក​ព្រំដែន​សំ​យ៉ោ​ង​ដោយ​ឆ្លងកាត់​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ និង ឃុំ សំ​យ៉ោង​ស្រុក​កំពង់រោទិ៍ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹកទំនិញ​ចេញចូល​រវាង​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​កម្ពុជា​និង​វៀតណាម​ដោយ​សារ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ជិត​គ្នា​ផង​និង​ចំណាយ​ថវិកា​ក្នុង​ការដឹកជញ្ជូន​អស់​សោហ៊ុយ​តិច ៕ វ៉ៃកូ​

spot_img
×