Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ឯកភាពគ្នា​លើ​ផែនការ​រំសាយ​នុយក្លេអ៊ែរ​

spot_img

​ជា​លើកដំបូង​ក្នុង​ប្រវត្តិ ក្នុង​ប្រវត្តិសាស្ត្រ កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានរួម​ឯកភាពគ្នា​លើ​ផែនការ​រំសាយ​នុយក្លេអ៊ែ​រ ។ ពន្លក​បៃតង​បាន​លេចឡើង​លើ​ទឹកដី​នៃ​ឧបទ្វីប​កូរ៉េ ។​

​លោក Kim Jong-un ថ្លែងថា ៖ “​យើងខ្ញុំ​បាន​ឯកភាព​រួម​គ្នា​ប្រឹងប្រែង​ប្រែក្លាយ​ជា​ដែនដី​សន្តិភាព​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​មហន្តរាយ​នុយក្លេអ៊ែរ​” ។​

“​ខ្ញុំ​បាន​សន្យា​នឹង​ប្រធានាធិបតី Moon Jae-in ថា ខ្ញុំ​នឹង​ទៅកាន់​សេ​អ៊ូ​ល ក្នុង​អនាគត​ឆាប់ៗ​នេះ​” ។​

​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្លែង​តប​ថា ៖ “​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ជា​លើកដំបូង​បាន​ឯកភាពគ្នា​លើ​ផែនការ​រំសាយ​នុយក្លេអ៊ែ​រ ។ នេះ​ជា​លទ្ធផល​ដ៏​មាន​អត្ថន័យ​មួយ​” ។

“​កូរ៉េ​ខាងជើង​បាន​យល់ព្រម​លុបចោល​ទា​មង​ស្រុង​មូលដ្ឋាន​សាកល្បង​កាំជ្រួច Tong Chang-ri ក្រោម​ការឃ្លាំមើល​របស់​បណ្តា​ជំនាញការ​មកពី​បណ្តា​ប្រទេស​ពាក់ព័ន្ធ​” ។​

“​ខ្ញុំ​បាន​អញ្ជើញ​លោក Kim Jong-un ទៅ​ទស្សនកិច្ច​នៅ​សេ​អ៊ូ​ល ហើយ​លោក​បាន​យល់ព្រម ។ ប្រហែល​ជា​លោក​នឹង​ទៅ​ក្នុង​ឆ្នាំនេះ ប្រសិនបើ​ពុំ​មាន​មូលហេតុ​ពិសេស​អ្វី​រារាំង​នោះ​” ៕ ចន្ទ្រា​

spot_img
×