Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀន​ខូលីង​វូដ​ភ្នំពេញ​ជាប់​លំដាប់​កំពូល​លើ​សិស្ស​ទទួលបាន​និទ្ទេស A និង B

spot_img

​សាលារៀន​ខូលីង​វូដ​ភ្នំពេញ (CSPP) ត្រូវបាន​ចាត់ទុក​ថា​ជា​សាលារៀន​ជាប់​លំដាប់​កំពូល​មួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​សិស្ស​ទទួលបាន​និទ្ទេស A និង B ច្រើនជាងគេ​។

​យោង​តាម​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បានបង្ហាញ​ថា CSPP ដែល​ទើប​បង្កើត​បាន​មួយឆ្នាំ មាន​សិស្ស​ចំនួន ២៤​នាក់ រៀន​ថ្នាក់​ទី​១២ ក្នុង​នោះ​សិស្ស​ទទួលបាន​និទ្ទេស A មាន​រហូតដល់​ទៅ ៣​នាក់ និង B ចំនួន​៣​នាក់ ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ពី​មហាជន​ទូទៅ ជាពិសេស​ក្នុង​រង្វង់​អ្នក​អប់រំ​លើ​អត្រា​សិស្ស​ដែល​ទទួលបាន​និទ្ទេស​ល្អ​លើ​លំដាប់​កំពូល​។

​សាលារៀន CSPP ប្រជុំ​ដោយ​គ្រូ​ល្បីៗ ដែល​ផ្តល់​ការយកចិត្តទុកដាក់​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​ដល់​ការបង្រៀន​ពួកគាត់​ឱ្យ​រៀន ឱ្យ​យល់ ឱ្យ​ចេះ​ពិតប្រាកដ និង​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​ដែល​រៀន​នៅ​សាលារៀន CSPP ប្រឡង​ជាប់​គ្រប់​កម្រិត ជាពិសេស​ថ្នាក់ឌីប្លូម និង​បាក់​ឌុប​។

​សាលារៀន CSPP ស្វាគមន៍​ដល់​ឪពុក​ម្តាយ​និង​អាណាព្យាបាល​ដែល​កំពុង​ស្វែងរក​សាលារៀន​ល្អ គុណភាព​ខ្ពស់ និង​វិន័យ​តឹងរឹង ដើម្បី​អនាគត​កូនចៅ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​និង​ការចុះឈ្មោះ​ចូលរួម សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២ ចូល​ទៅ​កាន់​ហ្វេ​សប៊ុក​៖ CSPP-Collingwood School of Phnom Penh

  

spot_img
×