Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ គាំទ្រ សម្ដេច ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​កាយយក​អាចម៍ដី ដែល​ចាក់​លុប​ឆ្នេរសមុទ្រ​ព្រែកត្រែង រក្សា​សភាព​ដើម​វិញ​

spot_img

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ បាន​សាទរ បទបញ្ជា​ក្តៅ របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​សកម្មភាព​ដឹក​ដី​ចាក់​រំលោភ​ចូល​ឆ្នេរសមុទ្រ​ធម្មជាតិ នៃ​ឆ្នេរ​ព្រែកត្រែង ស្ថិត​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដោយ​តម្រូវ​ឲ្យ​អ្នកពាក់ព័ន្ធ ត្រូវ​កាយ​យក​អាចម៌ដី​ទាំងនោះ ចេញ​ឆ្នេរ​ព្រែកត្រែង​វិញ​ឲ្យបាន​ឆាប់ ធ្វើយ៉ាងណា​ឲ្យ​ឆ្នេរសមុទ្រ​ធម្មជាតិ​ខាងលើនេះ ឲ្យមក​សភាព​ដូចដើម​វិញ​។​

​ភ្លាមៗ​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​របស់​សម្ដេច ហ៊ុន សែន លោក ជា សុផារ៉ា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស និង​មន្ដ្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ចុះ​ពិនិត្យ​ផ្ទាល់​ជាក់ស្ដែង ដល់​ទីតាំង​ឆ្នេរ​ព្រែកត្រែង និង​បាន​តម្រូវ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​សម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង កាយ​យក​អា​ចម៌ដី ដែល​ចាក់​រំលោភ​ចូល​ឆ្នេរសមុទ្រ​ខាងលើ​ចេញ​វិញ ធ្វើយ៉ាងណា​រក្សា​ឆ្នេរ​ឲ្យមក​សភាព​ដើម​វិញ​៕ ដោយ​៖ ដែន សីមា​

spot_img
×