Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារូបករណ៍​ពេញ ១ កន្លែង​លើ​ជំនាញ​ច្បាប់​ ​ពី​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ ១០០% ចំនួន ១ កន្លែង​លើ​ជំនាញ​ច្បាប់ សម្រាប់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​សាកលវិទ្យាល័យ AUPP បានចេញ​កាលពី​ថ្ងៃ​អាទិត្យ​នេះ​.​បានឱ្យដឹងថា​អាហារូបករណ៍ ១ កន្លែង​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត David Moser សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ AUPP​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត David Moser មានប្រសាសន៍ថា “​ខ្ញុំ​ផ្តល់​អាហារូបករណ៍​នេះ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ឆ្នើម​បំផុត​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ឱ្យ​ទទួលបាន​ការអប់រំ​មួយ​ដ៏​ល្អ​បំផុត សម្រាប់​ចូលរួមចំណែក​ជួយ​ពង្រឹង​វិស័យ​ច្បាប់​នៅ​កម្ពុជា​។​”

ក្នុង​បំណង​ដើម្បី​តបស្នង​សងគុណ​ដល់​មាតា​បិតា​របស់​លោក សាស្ត្រាចារ្យ​បាន​ប្រសិទ្ធិ​នាម​ថា “​អាហារូបករណ៍​របស់ The Gene & Phyllis Moser​។​”

AUPP ជា​គ្រឹះស្ថានឧត្តមសិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​បំផុត និង​មាន​កម្មវិធីសិក្សា​យកស​ញ្ញាប​ត្រ​ពី មួយ​ចេញ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា UA នៅ​អាមេរិក​។

​AUPP សូម​អញ្ជើញ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់​មក​ទទួល​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់​អាហារូបករណ៍ និង​កម្មវិធីសិក្សា​ដោយផ្ទាល់​នៅ​សាកលវិទ្យាល័យ AUPP​។​

AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ភូមិ​ក្រោលគោ ផ្លូវ​២០១R សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤​។​

spot_img
×