Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ចេក ១​ផ្លែ ត្រូវ​ជាប់​សំណាញ់​…​ប៉ូលិស​

spot_img

​គេហទំព័រ​ព័ត៌មាន Xinmin.com បាន​ចុះផ្សាយ​ពី​ព័ត​មាន​ដ៏​ចម្លែក​អស្ចារ្យ ៖ ប៉ូលិស​បំបែក​ករណី​ចោរកម្ម​មួយ ដោយសារ​តែ​ចេក​…១​ផ្លែ ។​

​ដំបូង​ឡើយ​តាម​បណ្តា​ភូមិ​ក្នុង​ប្រជុំជន Hequing បាន​កើតមាន​ករណី​បាត់​លុយ​ប្រមាណ ១០.០០០​យាន់ (​ប្រមាណ ១.៤៥០ USD) កាលពី​សប្តាហ៍​មុន ។ ប៉ុន្តែ​ប៉ូលិស​ពិតជា​ពិបាក​ស្រាវជ្រាវ ដោយ​តំបន់​នោះ​ពុំ​ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ហេតុនេះ​ការកំណត់​អត្តសញ្ញាណ​ពិតជា​ពិបាក​មែនទែន ។ ករណី​នេះ​ស្ទើរតែ​គ្មាន​លទ្ធភាព​អាច​បំបែក​បាន រហូត​ទាល់តែ​មាន​ជនរងគ្រោះ​និយាយ​ថា គេ​នៅ​បាត់​ចេក​…១​ផ្លែ ប្រហែល​ចោរ​ម្នាក់​នេះ​វា​ខ្លាច វា​ក៏​កាច់​ស៊ី ។​

​ភ្នាក់ងារ​ស៊ើបអង្កេត ក៏​បាន​នឹកឃើញ​ដល់​រូបភាព​ដែល​ខ្លួន​បាន​មើល​កាមេរ៉ា​សុវត្ថិភាព​មុន​នោះ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​រំភើយ​ពី​ក្នុងភូមិ​ចេញមក​ផ្លូវជាតិ ។​

​ត្រូវ​ក្របួច​ព្រោះរ​ពិស​ដៃ​… ផ្ទៃ​ឆ្អែត​

​ក្រោយ​ពេល​កំណត់​អត្តសញ្ញាណ​បាន​ហើយ ប៉ូលិស​ក៏​បាន​ប្រទះឃើញ​បុរស​នេះ​កំពុង​អង្គុយលេង​នៅ​កាហ្វេ​អ៊ិន​ធើ​ណេតមួយ នា​ទីប្រជុំជន ហើយ​ក៏​ចាប់​ឃាត់ខ្លួន​។​

​បុរស​នេះ​បាន​សារភាព​ខ្លួន​ពិតជា​បាន​លួច​មែន ។ ក្នុង​កំណត់ហេតុ​ពិត​ជា​គួរឲ្យ​អស់សំណើច​គ្រា​ដែល ចោរ​រូប​នេះ​នៅបាន​សារភាព​ពី​របស់​ដែល​ខ្លួន​បាន​លួច ក្នុងនោះ​មាន​ចេក​១​ផ្លែ​ផងដែរ ៕ លី​សា​

spot_img
×