Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាម៉ាស់​ណាស់​! អ្នកបម្រើ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ត្រូវបាន​ផ្សាយ​«​លក់​»​នៅ​Singapore

spot_img

​ការផ្សាយពាណិជ្ជកម្ម​នេះ​បាន​រង​ទទួល​នូវ​ការ​រិះគន់ថា​អ​យុ​តិ្ត​ធម៌ ខ្វះ​ការគោរព ហើយ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​Singapore ស៊ើបអង្កេត​។​

អ្នក​បម្រើការ​កំពុង​ត្រូវបាន​បណ្ដុះបណ្ដាល​នៅ​Jakarta, Indonesia

​​តាម​AFP បច្ចុប្បន្ន​Singapore មាន​អ្នក​បម្រើការ​២៥០០០​នាក់​ក្នុងនោះ​ភាគច្រើន​មកពី​តំបន់​ក្រីក្រ​នៅ​ឥណ្ឌូណេស៊ី​ហ្វីលីពីន​។​ពួកគេ​សង្ឃឹមថា​បានមក​កាន់​ប្រទេស​អ្នកមាន​មួយ​នេះ​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ផ្ញើ​ទៅ​ជួយ​ដល់​គ្រួសារ​ខ្លួន​នៅឯ​ស្រុកកំណើត​។​

​ប៉ុន្តែ​ព័ត៌មាន​ស្តីពី​ការ​«​ពពាយនាយ​លក់​»​អ្នក​បម្រើការ​ឥណ្ឌូណេស៊ី​នៅលើ​គេហទំព័រ Carousell របស់​Singapore កាលពី​ថ្ងៃទី​១៩​កញ្ញា​ម្សិលមិញ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​និង​រង​ការ​ថ្កោលទោស​របស់​ក្រុម​សិទ្ធិមនុស្ស​។ ការផ្សាយពាណិជ្ជកម្ម​ទាំងនោះ​អាស្រ័យ​ដោយ​គណនី​មួយ​មាន​ឈ្មោះថា «​ជ្រើសរើស​អ្នកបម្រើ​»​ដែល​បាន​បង្ហោះ​លើ បណ្ដាញ​សង្គម ដោយ​អំពាវនាវ​ឱ្យប្រើ​សេវាកម្ម​អ្នកបម្រើ​ឥណ្ឌូណេស៊ី ដោយមាន​អម​ជាប់​ជាមួយ​នូវ​បញ្ជី​អ្នកបម្រើ​ត្រូវបាន​«​លក់​»​។

Wahyu Susilo នាយក​ប្រតិ​ប​តិ្ត​នៃ​អង្គការក្រៅរដ្ឋាភិបាល​ការពារ​ជន​ចំណាកស្រុក​ឱ្យដឹងថា ទង្វើ​នេះ​គប្បី​ត្រូវបាន​ថ្កោល​
​ទោស​យ៉ាង​ខ្លាំងក្លា ហើយ​អ្នក​ចុះផ្សាយ​ព័ត៌មាន​នេះ​គួរ​ត្រូវបាន​បញ្ជូន​ឱ្យ​តុលាការ​កាត់ទោស​។​ព្រោះថា​វា​ជា​ទង្វើ​អយុត្តិធម៌ ខ្វះ​ការគោរព​ចំពោះ​ពលករ​ចំណាកស្រុក​។​

​ក្រសួង​ពលកម្ម Singapore បាន​កត់​ត្រាទុក​បញ្ហា​«​អំពាវនាវ​លក់​មិន​សមស្រប​»​អ្នកបម្រើ​ការ​លើ​គេហទំព័រ​Carousell ដែលមាន​ស្នាក់ការ​នៅ​Singapore ។​គេ​បាន​បញ្ជា​ឱ្យ​លុបចោល​ការផ្សាយពាណិជ្ជកម្ម​បែបនេះ ហើយ​Singapore នឹង​បើក​ការស៊ើបអង្កេត​។​

​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​នេះ​បាន​លើកឡើងថា ការផ្សាយពាណិជ្ជកម្ម​អំ​ពី​អ្នកបម្រើ​ការងារ​ដោយ​ប្រៀបប្រដូច​ទៅនឹង​ទំនិញ​គឺជា​ទង្វើ​មិនអាច​ទទួលយកបាន​ហើយ​បំពាន​ច្បាប់​។ តាម​នោះ​ក្រុមហ៊ុន​ដែល​ធ្វើ​សេវា​ផ្គត់ផ្គង់​ពលករ​បរទេស​ដោយ​បំពាន​នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ឬ​ផ្អាក​លិខិតអនុញ្ញាត​អាជីវកម្ម​៕

​សូ​យ​ន​

spot_img
×