Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានាធិបតី​ប៉ូឡូញ​ផ្ដើម​សំណើ​ចំណាយ​២០០០​លាន​ដុល្លារ​ដើម្បីឱ្យ​អាមេរិក​បង្កើត​មូលដ្ឋាន​“Fort Trump”

spot_img

ព្រោះ​តែមាន​កង្វល់​ចំពោះ​សកម្មភាព​របស់​យោធា​រុស្ស៊ី ថ្មីៗ​នេះ​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda បាន​សន្យាចំណាយ​ជាង​២០០០​លាន​ដុល្លារ​ដើម្បីឱ្យ​អាមេរិក​បង្កើត​មូលដ្ឋាន​យោធា​យូរអង្វែង​មួយ​លើ​ទឹកដី​ប៉ូឡូញ ហើយ​ដាក់ឈ្មោះ​វា​ដោយ​យកតាម​ឈ្មោះ​មេដឹកនាំ​អាមេរិកTrump​។​

ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ជូ​ប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​សេត​វិមាន​ថ្ងៃទី​១៨​កញ្ញា​

​ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ​ខណៈពេលដែល​ប្រធានាធិបតី Andrzej Duda កំពុង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់ សេត​វិមាន​នៅ​ថ្ងៃទី​១៨​កញ្ញា​។​

​ប្រធានាធិបតី Andrzej Duda បាន​ពោលថា​៖ ខ្ញុំ​អញ្ជើញ​បណ្ដា​មិត្ត​ដាក់ពង្រាយ​បន្ថែម​ពលទាហាន​អាមេរិក​នៅ​ប៉ូឡូញ សំដៅ​ធានា​សុវត្ថិភាព​យូរអង្វែង​នៅ​ប្រទេស​នេះ​។ លោក​Andrzej Duda នូវបាន​និយាយថា អាចដាក់​ឈ្មោះ​មូលដ្ឋាន​នេះ​គឺ​Fort Trump​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Duda រៀបរាប់​បន្ថែម​៖​ខ្ញុំ​សង្ឃឹមថា​យើង​អាច​រួមគ្នា​កសាង​នៅ​ប៉ូឡូញ​។​ខ្ញុំ​ជឿថា​គ្មាន​វិធានការ​ណា​មាន​ប្រសិទ្ធភាព​ជាង​នេះ​សំដៅ​ទប់ស្កាត់​សង្គ្រាម​មួយ​ ជាជាង​ការបង្ហាញ​គោលនយោបាយ​ដាច់ខាត​ថា​យើង​បាន​ត្រៀម​ដើម្បី​តបត​នឹង​ការវាយលុក​ណាមួយ​នោះ​។​

​ជាការ​ឆ្លើយតប ប្រធានាធិបតី Trump​ ឱ្យដឹងថា លោក​កំពុង​ថ្លឹងថ្លែង​សំណើ​របស់​ប៉ូឡូញ​សំដៅ​បង្កើត​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ ប៉ុន្ដែ​បាន​និយាយ​បន្ថែមថា ប៉ូឡូញ​អាច​ទូទាត់​លុយ​ឱ្យ​អាមេរិក​។​លោក​Trump ពោល​បន្ត ប្រធានាធិបតី​ប៉ូឡូញ​បានស្នើ​ចំពោះ​យើងខ្ញុំ​នូវ​ទឹកប្រាក់​ច្រើនជាង​២០០០​លាន​ដុល្លារ​សម្រាប់ធ្វើ​រឿងនេះ​។​ដូច្នេះ​យើងខ្ញុំ​កំពុង​ពិនិត្យមើល​បញ្ហា​លើ​មូលដ្ឋាន​បម្រើ​កិច្ចការពារ​យោធា​សម្រាប់​ប្រទេស​ទាំងពីរ​ក៏ដូចជា​បញ្ហា​ចំណាយ​។​

​នៅ​សេត​វិមាន​នេះដែរ ប្រធានាធិបតី​ប៉ូឡូញ​នូវបាន​និយាយថា ​រុស្ស៊ី​កំពុង​បង្ក​ការគំរាមកំហែង​ធំ​បំផុត​អំពី​សន្តិសុខ​ចំពោះ​ប្រទេស​អឺរ៉ុប​ក​ណ្ដ​ល​នេះ ហើយ​លោក​Trump ក៏បាន​ឯកភាព​ថា ទង្វើ​របស់​រុស្ស៊ី​ក្នុង​តំបន់​បាន​បង្ក​នូវ​ការគំរាមកំហែង​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​។​

​គួរ​កត់សម្គាល់ថា អាមេរិក​ពុំមាន​មូលដ្ឋាន​យោធា​អចល័ត​ណាមួយ​នៅ​ប៉ូឡូញ​ទេ បច្ចុប្បន្ន​កងទ័ព​អាមេរិក​ត្រូវ​បានដាក់ ពង្រាយ​នៅ​ប៉ូឡូញ​ក្នុង​មូលដ្ឋាន​ប្តូរ​វេន​ជា​ផ្នែក​មួយ​របស់​អង្គការ NATO ប៉ុណ្ណោះ​៕
លីសា

spot_img
×