Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់រង្វាន់ ១២​ម៉ឺន​ដុល្លារ របស់​កម្មវិធី​ប្រកួត 3D Conquest របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី កំពុង​រង់ចាំ​យុវជន​មាន​ទេពកោសល្យ​ផ្នែក​ឌីជីថល ក្នុង​តំបន់​អាស៊ាន​

spot_img

​គូ​ឡា​ឡាំ​ពួរ ​៖ ​ការប្រកួតប្រជែង ដែល​កំណត់​ទិសដៅ សម្រាប់​ការអភិវឌ្ឍ​ជំនាញ​សំខាន់ៗ ផ្នែក​វិទ្យាសាស្ត្រ​ទិន្នន័យ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការសរសេ​រកូដ ក្នុងចំណោម​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​។

ស៊ី​អាយ​អិម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាត (CIMB Group) បាន​សម្ពោធ​កម្មវិធី​ប្រកួត 3D Conquest ដែល​ជា​ការប្រកួតប្រជែង​មួយ មាន​គោលបំណង​ទាក់ទាញ​យុវជន​ឆ្នើម​ផ្នែក​ឌីជីថល និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយនឹង​ផ្នត់គំនិត​ជា​សហគ្រិន ឈ្លាសវៃ​។ កម្មវិធី ដែល​យក​លំនាំ​តាមបែប Hackathon នេះ​មាន​ការប្រកួតប្រជែង ៣ ប្រភេទ រួម​មាន​វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) និង​ការសរសេ​រកូដ (Coding)​។

​ប្រភេទ Data Science តម្រូវឲ្យ​ក្រុម​ប្រកួតប្រជែង បង្កើត​គម្រូ​ព្យាករណ៍ (Predictive Models) និង​ក្របខណ្ឌ​តាម​ផ្នែក (Segmentation Frameworks) ដើម្បី​សម្រេច​គោលដៅ​ប្រាក់ចំណូល និង​ប្រាក់​ចំណេញ​។ ប្រភេទ FinTech អនុញ្ញាត​ឲ្យ​និស្សិត​ចូលរួម​គិត​អ្វី​ដែល​ថ្មី ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ពី​ដំណោះស្រាយ​ធនាគារ ហើយ​ប្រភេទ Coding ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ផ្នែក​ទូទាត់​ទឹកប្រាក់​ចល័ត​។ ដូច្នេះ​ឈ្មោះ​នៃ​កម្មវិធី​ប្រកួត 3D Conquest គឺ​មកពី​ពាក្យ Data Digital និង Disruption​។

​ក្រៅពី​រង្វាន់​ទឹកប្រាក់​សរុប​ចំនួន ១២​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​តំបន់​នេះ ម្ចាស់​ជ័យលាភី​ថ្នាក់​តំបន់​នឹង​ទទួលបាន​បទពិសោធន៍​ដ៏​កម្ររ តាមរយៈ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដ៏​ល្បីល្បាញ​ដែលមាន ឈ្មោះថា Silicon Valley នៅ​សហរដ្ឋអាមេរិក រួម​ទាំង​ឱកាស​ការងារ​ជាមួយនឹង​ធនាគារ CIMB បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ផងដែរ​។

​លោកស្រី Dato’ Hamidah Naziadin នាយិកា​ធនធានមនុស្ស​របស់ CIMB Group បានឲ្យដឹងថា​៖ «​ក្នុងនាម​ជា​ធនាគារ​សាកល​ឈាន​មុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន យើងរ​ប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​តំបន់​។ ហើយ​កម្មវិធី 3D Conquest នេះ​គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​មធ្យោបាយ​ជាច្រើន​ទៀត ដែល CIMB Group ជម្រុញ​ឲ្យ​យុវជន​ក្នុង​តំបន់​អាស៊ាន ទទួលបាន​ឱកាសល្អៗ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ នាពេល​បច្ចុប្បន្ន​នេះ​»​។

«​ជារួម ទាំងអស់នេះ គឺ​ដើម្បី​អតិថិជន​របស់​យើងទាំងអស់គ្នា​។ យើង​រៀបចំ​គម្រោង​អនាគត​មួយ ដែល​អតិថិជន​អាច​ជ្រើសរើស​ផលិតផល និង​សេវាកម្ម ដែល​បង្កើតឡើង​រួមគ្នា ហើយ​សមស្រប​នឹង​តម្រូវការ​របស់​ពួកគេ តាមរយៈ​ឧបករណ៍ ដែល​ចេញពី​ការវិភាគ​ទិន្នន័យ និង​កម្មវិធី​ប្រាជ្ញា​សិប្បនិមិត្ម AI​។ នេះ​គឺជា​ហេតុផល ដែល​គោលដៅ​រីកចម្រើន​បន្ទាប់​របស់ CIMB Group នឹង​មាន​មូលដ្ឋាន​ឌីជីថល ទៅ​លើ​សសរ​គ្រឹះ​ទាំងបី ដូច​ជា​ការលើកកម្ពស់​ធនធានមនុស្ស អតិថិជន និង​និរន្តរភាព​។ យើង​ជឿជាក់​យ៉ាងរឹងមាំ​ថា តាម រយៈ​កម្មវិធី​ប្រកួតប្រជែង​នេះ បូករួម​នឹង​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត ដូច​ជា​សាលា​បណ្តុះបណ្តាល 3D និង​កម្មវិធី​អភិវឌ្ឍន៍​ធនធាន មនុស្ស​របស់ CIMB Group ដែល​មាន​កញ្ចប់​ទឹកប្រាក់​សរុប​ប្រមាណ ១១១​លាន​រីង​ហ្គី​ត នឹង​ត្រូវ​ចំណាយ​ដើម្បី​បំពាក់បំប៉ន​បុគ្គលិក ផ្នែក​ឌីជីថល CIMB Group នឹង​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​ល្អប្រសើរ ដើម្បី​កែ​ទម្រង់ DNA របស់​ក្រុមហ៊ុន ដើម្បី​ក្លាយជា​ស្ថាប័ន​ឌីជីថល​មួយ​»​។

​ក្រុម​បេក្ខជន​ដាក់ពាក្យ​នឹង​ធ្វើ​ការប្រកួតប្រជែង ក្នុង​កម្រិត​ប្រទេស ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មុន​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ នា​ទី​ក្រុងកូឡា​ឡាំ​ពួរ ក្នុង​ខែ​មករា ឆ្នាំ​២០១៩​។

​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​ចូលរួម​សហការ​ជា​ដៃគូ​ផ្លូវការ សម្រាប់​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​យុវជន​របស់ CIMB Group​។ ដៃគូ​មកពី​វិស័យ​បច្ចេកវិទ្យា រួម​មាន​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី​។ កម្មវិធី​ប្រកួត 3D Conquest របស់​ស៊ី​អាយ​អិម​ប៊ី ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ​ឧត្តមសិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ម៉ាឡេស៊ី (MDEC) និង Big Community​។

​សម្រាប់​ព័ត៌មាន​លម្អិត អំពី​ការចុះ​ឈ្មោះ និង​កម្មវិធី​ប្រកួត 3D Conquest របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី សូម​ចូល​ទៅ​កាន់​គេហទំព័រ 3dconquest.cimb.com៕ ​ដោយ​៖​កូឡាប​

spot_img
×