Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​អ្វី​ទៅ​ជា​សាលា​ជំនាន់​ថ្មី​? , គ្រូ​នៅ​សាលា​ស៊ីសុវត្ថិ លើក​បដា​តវ៉ា គឺ រឿង​បាត់​ផលប្រយោជន៍​

spot_img

​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ បាន​លើកឡើង​ថា សាលា​ជំនាន់​ថ្មី ​បាន​និង​កំពុង​ដំណើរកា​រ​យ៉ាង​រលូន នៅលើ​ទឹកដី​ខេត្ត​ស្វាយរៀង ក្នុង​អនុវិទ្យាល័យ គោក​ព្រីង ទទួលបាន​ការពេញចិត្ត​រៀន ​និង​បង្រៀន​ពី​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ដោយ​សាលា​ជំនាន់​ថ្មី មាន​គាំទ្រ​ពី​អង្គការ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​។

​ក្រៅពី​នេះ​គម្រោង​សាលា​ជំនាន់​ថ្មី​នេះ ក៏​កំពុង​ដាក់អោយ​ដំណើរការ​ជា បន្តបន្ទាប​ល​តាម​សាលា​មួយចំនួន​ក្នុង​ប្រទេស​ផង​ដែរ​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល អភិវឌ្ឍ​វិស័យ​អប់រំ​។​

​លោក​ស សុខា បាន​បន្ថែមថា សាលា​ជំនាន់​ថ្មី មាន​ការរៀបចំ​បង្ហាញ ភាព​ពិត​ជាក់ស្តែង​ដល់​សិស្ស មានន័យ​ថា រៀន​ទ្រឹស្តី​ហើយ ​គឺ​អនុវត្ត​ផ្ទាល់​តែម្តង ។ ជាង​នេះ គេ​មាន​តាំង​បង្ហាញ​ពី​របៀប​អនុវត្ត​ផ្សេងៗ ដើម្បី​ឲ្យបាន​ដល់​គោលដៅ​ឧទាហរណ៍ ៖ ​ដើម្បី​បូមទឹក​ឡើងលើ​ភ្នំ តើ​គេ​ត្រូវ​ប្រើ​មធ្យោបាយ​យ៉ាងណា​?

​លោក​បន្តថា សាលា​ជំនាន់​ថ្មី ក៏​មាន​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍ គ្នា​រវាង​អ្នក​មាន​បទពិសោធ​ល្អៗ មក​ធ្វើការ​ចែករំលែក​ដល់​សិស្សានុសិស្ស​តាមរយៈ​សិក្ខាសាលា​នានា​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែងថា អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​គឺ ការរៀបចំ ការតាំង​ការអនុវត្ត​ជាក់ស្តែង​ពិតជា​បាន​ធ្វើឲ្យ​សិស្សានុសិស្ស មាន​អារម្មណ៍​រៀនសូត្រ​ជាង​ធម្មតា ។ ឯ​លោកគ្រូ អ្នកគ្រូ ក៏​មាន​ទឹកចិត្ត​បង្រៀន​ដល់​សិស្ស​យ៉ាង​ខ្លាំងក្លា ​ដោយសារតែ​មាន​ការលើក​ទឹកចិត្ត ផ្តល់​ប្រាក់​ឧបត្ថម្ភ​សមរម្យ ផងដែរ​។​

​ការបញ្ជាក់​របស់លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា អំពី​តើ​អ្វី​ទៅជា​សាលា​ជំនាន់​ថ្មី​នោះ​ ​បន្ទាប់​ពី​មាន​ការធ្វើ​បាតុកម្ម​ពី​លោកគ្រូ និង​សិស្សានុសិស្ស​មួយចំនួន នៃ​សាលា វិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ ​ជុំវិញ​ការបង្កើតឲ្យមាន សាលា​ជំនាន់​ថ្មី នៅក្នុង វិទ្យាល័យ​នេះ ។​

​បើ​តាម​ការលើកឡើង របស់​ក្រុម លោកគ្រូ អ្នកគ្រូ ដែល​ចូលរួម​ធ្វើបាតុកម្ម នៅ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ បានបញ្ជាក់​ថា ​ដោយ​បន្ទាប់ពី​បង្កើតឲ្យមាន​សាលាជំនាន់​ថ្មី នៅ​ក្នុង​វិទ្យាល័យ នេះ​មកវា​ហាក់ដូចជា វិទ្យាល័យ​នេះ​បែក​ជា​ពីរ ​ហើយ​រាល់​ការសំរេច​អ្វីមួយ នាយក​សាលា ជំនាន់​ថ្មី មិន​ដែល​ឆ្លងកាត់​នាយក​វិទ្យាល័យ គឺ​ឆ្លង​ទៅ​ក្រសួង​តែម្តង​។ ឯការ​ចូលរៀន របស់​សិស្ស វិញ​គឺ​ខុសគ្នា គឺ​សិស្ស​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ចូល​ម៉ោង ៧:០០​ព្រឹក ឯ​សាលា​ជំនាន់ ថ្មី ចូល​ម៉ោង ៧:៣០​ព្រឹក ​មានការ​វាយ​ជួង​ពីរដង ជាដើម ។​

​តែ​បើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលបន្ទុក​កា​ងារ​សាលា​ជំនាន់​ថ្មី នេះ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា​មូលហេតុ​គឺ​វា​ទាក់ទង​ទៅនឹង រឿង​ផល ប្រយោជន៍​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់​ថា សាលា​ជំនាន់​ថ្មី បង្កើតឡើង និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ ដូចនឹង​សាលា រដ្ឋ​នានា​ដែរ ​គ្រាន់តែ​សាលា​នេះ​មាន​ការជួយ​ឧបត្ថម្ភ​ពី​អង្គការ​ជាតិ​-​អន្តរជាតិ មួយចំនួន និង​បាន​រៀបចំ​ការអនុវត្ត​ផ្ទាល់​ផ្សាភ្ជាប់​នឹង​ទ្រឹស្តី​ព្រមទាំង​ការតាំង ភាពជាក់ស្តែង ដែល​ធ្វើអោយ សិស្សានុសិស្ស​ចូលចិត្ត​រៀនសូត្រ ​លើស​ពី​សាលា​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​។​

​លោក ស សុខា បាន​លើកឡើង​ថា​តើ​អ្វី​ទៅជា​គោលនយោបាយ​ស្តីពី​សាលា​រៀន​ជំនាន់​ថ្មី ? តាមពិត​ទៅ​គោលនយោបាយ ​នៃ​ការបង្កើត​ឲ្យមាន​សាលា​រៀន​ជំនាន់​ថ្មី នេះ គឺ​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​អប់រំ នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ដែល​កំពុង​តែ​ទាមទារ ​ជា​បន្ទាន់​នូវ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​សតវត្សរ៍​ទី​២១ ។ ដូច្នោះ ទាមទារ​ឲ្យ​ធនធានមនុស្ស​មាន​ជំនាញ​ខ្ពស់​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ។​

​ខាងក្រោម​នេះ គឺជា​គោលនយោបាយ​ស្តីពី សាលារៀន​ជំនាន់​ថ្មី សូម​អញ្ជើញ​អាន ដោយ​មេត្រី​៖

   

   

​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×