Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន និង​វៀតណាម ៨​នាក់ ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ ​៖ នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ​ឃើញ​មាន ជនបរទេស សរុប​ចំនួន​៨​នាក់ (​ស្រី​៥​នាក់​) រួមមាន ជនជាតិ​វៀតណាម ចំនួន​៧​នាក់ (​ស្រី​៥​នាក់​) ជនជាតិ​ចិន ចំនួន​១​នាក់​ប្រុស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក វង្ស ខេមរា ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ខណ្ឌដូនពេញ មាន​ការដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ ជនបរទេស ដែល​ឆ្លង​ដែន និង​ធ្វើ​ការខុសច្បាប់​ស្ថិតនៅ ហាង​កាហ្វេ ម៉ាស្សា​និង​កោស​ជប់ សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×