Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​៣​នាក់ របួស​១២​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់ ៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៤​នាក់ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១០​នាក់​(​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​១​នាក់​) និង​ប្រជែង ១​លើក ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ៣​លើក ផ្លូវលំ ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​តូច ១​លើក រថយន្ត​ធំ ១​លើក និង​គោយន្ត ១​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ស្ទឹងត្រែង ២​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១៩​ថ្ងៃ គឺ​ថ្ងៃ​ទី​១-១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៥៣​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧១​នាក់ របួស​សរុប ២០៦​នាក់ របួសធ្ងន់ ១៥៧​នាក់ របួសស្រាល ៤៩​នាក់ ៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×