Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​នានា ជា​ក្តី​កង្វល់​របស់​យើងទាំងអស់គ្នា​

spot_img

​ភ្នំពេញ ​៖ លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា សំរាម​ប្រមាណ ២.៧០០​តោន ត្រូវបាន​បង្កើតឡើង​ក្នុង​មួយថ្ងៃៗ​។ កំណើន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​នានា ជា​ក្តី​កង្វល់​របស់​យើង​ទាំងអស់គ្នា​ហើយ​ចាំបាច់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​ចូលរួម​គ្រប់គ្រង​សំណល់​ដែល​ខ្លួន បង្កើតឡើង​ឲ្យបាន​ល្អ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការបំផ្លាញ​បរិស្ថាន បំផ្លាញ​សោភ័ណភាព​សហគមន៍​ខ្លួន​។​

​លោក នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ ការផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ទំនៀមទម្លាប់​នៃ​ការប្រើប្រាស់ និង​ការ​វេច​ខ្ចប់​ទំនិញ ហើយ​ការកែច្នៃ​ពី​សំរាម​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ កត្តា​ទាំង​នេះ​បាន​ធ្វើឲ្យ​សំរាម​សំណល់​រឹង មាន​បរិមាណ​កើនឡើង​។ កំណើន​បរិមាណ​សំរាម សំណល់​រឹង គឺជា​បញ្ហា​ចម្បង​មួយ​នៅក្នុង​បណ្តា​បញ្ហា​ប្រឈម​នានា លើ​ការងារ​គ្រប់គ្រង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​សហការ ដោះស្រាយ​រួមគ្នា ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ឲ្យបាន​ត្រឹមត្រូវ​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​សោភ័ណភាព សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​សាធារណៈ ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ការបំពុល​បរិស្ថាន ទឹក ដី ខ្យល់ ដែល​បណ្តាល​មកពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស គ្រប់ភាគី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់ គ្រង​សំណល់​សំរាម​ដែល​ខ្លួន​បង្កើត​ឡើង​។​
​ហាម​ដាច់ខាត​នូវ​ការ​បោះចោល​សំរាម សំណល់​រឹង​នៅតាម​ដងផ្លូវ ទីសាធារណៈ ទីវាល​តាម ប្រពន្ធ័ ទឹក​លូ ឬ​ប្រភពទឹក​សាធារណៈ ឬ​ក្នុង​ដី​កម្ម​សិទ្ធ​ឯកជន​។ ហាម​ដាច់ខាត​នូវ​ការដុត​សំរាម​សំណល់​រឹង ក្នុង​ករណី​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​ឬ​មន្ទីរ​បរិស្ថាន​។​

​លោក​រដ្ឋលេខាធិកា​របា​ន​លើកឡើងថា គុណភាព​ប្រមូល និង​ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​នៅមានកម្រិត ហើយ​ទីប្រជុំជន​ភាគច្រើន​នៅ​ពុំទាន់​មាន​ទីលាន​ទុកដាក់​សំណល់​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​បច្ចេកទេស​នៅឡើយ ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់គ្នា​។​ការចូលរួម និង​ការយល់ដឹង​អំពី​ការ​ទុកដាក់​សំរាម​របស់​ប្រជា​ពល រដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×