Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ ការងារ​នឹង​បាន​ជួប​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ​បាន​ដូច​ចិត្ត​។ គ្រប់​ផែនការ​ហិរញ្ញវត្ថុ​ដំណើរការ​ដោយ​រលូន និង​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ មនោ​បញ្ចេ​ត​នា ៖ ភាពរឹងមាំ​ក្នុង​បំណង​ស្នេហ៍​គឺជា​ប្រភព​ថាមពល​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ការលំបាក​នៃ​ជីវិត​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ ការងារ​ជួប​ការលំបាក រង​សម្ពាធ​ធំ ត្រូវ​ត្រៀម​ផ្លូវចិត្ត​ទប់ទល់​។ លាភ​ពុំ​រត់​មករក​អ្នក​ឡើយ ប្រសិន​គ្មាន​គារ​ខំប្រឹងប្រែង​ដោយ​កម្លាំង​ខ្លួនឯង​។ មនោ​ស​ញ្ចេ​ត ពេលវេលា​សម្រាប់​ការងារ​ច្រើនពេក ហេតុនេះ​គ្មាន​នៅសល់​សម្រាប់​គូស្នេហ៍ នាំ​ឲ្យ​ទំនាក់ទំនង​ពុំសូវល្អ​ប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ ការងារ​ប្រឈមមុខ​នឹង​ឧបសគ្គ​ច្រើន ត្រូវ​នឹងនរ​សុទិដ្ឋិនិយម ទើប​អាច​ជំនះ​ដោយ​ជោគជ័យ​។ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​រំខាន​ចិត្ត​ដោយសារតែ​រឿង​លុយកាក់​។ មនោសញ្ចេតនា មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល​នាំ​ឲ្យ​ប៉ះទង្គិច​ដល់​មនោ​ស​ញ្ចេ​តរបស់​អ្នក​ទាំង ២​។ ទិស​នាំ​លាភ​ទិស តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​លឿង , ស​។ អ្នក​យកអាសា​ឆ្នាំចរ​។​

​ឆ្នាំថោះ ៖ ការងារ​រីកចម្រើន​ល្អ ធ្វើ​អ្វី​ក៏​សម្រេច​ជោគជ័យ​មិត្ត​ភ័ក្តិ​រួមការ​ងារ​សុទ្ធតែ​គាំទ្រ​។ អាចអនុវត្ត​ផែនការ​ហិរញ្ញ​ច​ត្ថុ​ដែល​បានកំណត់ មានឱកាស​រកប្រាក់​ធំ​។ មនោ​ស​ញ្ចេ​ត អ្នក​ទាំង​២​ចុះសម្រុង​នឹង​គ្នា​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖​ការងារ​ត្រូវ​រក្សា​ជំហរ​នឹងនរ​ដើម្បី​បញ្ចៀស​ពី​ការចាប់​កំហុស​ពី​អ្នកដទៃ​។ កុំ​ចាយប្រាក់​តាម​ចំណង់ គួរ​ចាយ​តាម​ចំណូល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​។​

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នកមាន​ឱកាស​បាន​ប្រាស្រ័យ និង​សហការ​ជាម​យ​យ​នឹង​អតិថិជន​ធំ​។ អាច​វិនិយោគ តែ​មិនត្រូវ​លោភលន់ គួរ​ជ្រើស​រើសយក​ការវិនិយោគ​ណា​ដែល​សុវត្ថិភាព​។ មនោសញ្ចេតនា ៖ ផ្អែមល្ហែម​កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ ស្មារតី​សោមនស្ស​រីករាយ ម្ចាស់ការ ប្រមូលផ្តុំ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​របស់​អ្នក​ថ្ងៃនេះ​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ដូច​បំណង​។ រាសី​ខ្ពស់ត្រដែត​អាច​វិនិយោគ​ធំដុំ​។ មនោសញ្ចេតនា​ល្អប្រសើរ សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំមមែ ៖ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​សេវាកម្ម​ប្រាក់កាស ចៀសវាង​ខាតបង់​ធំ​។ ថ្ងៃនេះ​នឹងមាន​ខ្ទង់ចំណាយ​ធំ​ក្រៅ​ផែនការ ចេញ​ក្រៅ​មិនត្រូវ​យកលុយ​កាក់ ឬ​របស់​មានតម្លៃ​ច្រើន​តាម​ខ្លួន​។ មនោសញ្ចេតនា ពុំ​ទទួលបាន​លទ្ធផល​ដូច​បំណង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រពាប់​ស្រពោន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ សម្ពាធ​ការងារ​ធំ ការលំបាក​ហ៊ុមព័ទ្ធ​ធ្វើ​ឲ្យ​អ្នក​តានតឹង​នឿយហត់​។ ប្រយ័ត្ន​រក្សាទុក​ដាក់​លុយ​កាក់ ទ្រព្យសម្បត្តិ​ចៀសវាង​កុំ​ឲ្យ​ចោរលួច​។ មនោសញ្ចេតនា ដោយសារ​សភាព​ផ្លូវចិត្ត​មិនល្អ​ហេតុនេះ អ្នក​ងាយ​នឹង​ផ្ទុះ​កំហឹង​គ្មាន​ហេតុផល​ចំពោះ​គូស្នេហ៍ នាំ​ឲ្យ​មានការ​ខឹងសម្បារ​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ ការខិតខំ​ប្រឹងប្រែង​ជា​យូរ​មកហើយ​របស់​អ្នក​ថ្ងៃនេះ​ក៏​ទទួលបាន​ការឆ្លើយតប​យ៉ាង​សក្តិសម ដោយ​ឱកាសល្អ​អាចជួយ​អ្នកអះអាង​បាន​សមត្ថភាព បង្កើត​សន្ទុះ​ថ្មី​សម្រាប់​បុព្វហេតុ​។ ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​មានទ្រព្យ​ហូរ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ត្រូវ​ឧស្សាហ៍​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​នឹង​រកឃើញ​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ ទោះបី​មិន​ចង់​ធ្វើការ តែ​អ្នក​មិនគួរ​ប​ណ្តែ​បណ្តោយ​ឲ្យ​ការងារ​យឺតយ៉ាវ​នាំ​ឲ្យ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ​។ ថ្ងៃនេះ​ប្រសិន​មាន​អ្នក​ខ្ចីប្រាក់ ត្រូវធ្វើ​ក្រដាស​ស្នាម​ឲ្យ​ត្រឹមត្រូវ​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃក្រោយ​។ មនោសញ្ចេតនា និស្ស័យ​ពុំទាន់​ដល់​មិនអាច​បង្ខំ​បាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ ការងារ​មាន​អ្នក​ចង់​ឈ្នានីស ហេតុនេះ​អ្នកនឹង​ជួប​ការលំបាក​ជាង​មុន​។ ហិរញ្ញវត្ថុ​ក៏មាន​បញ្ហា ត្រូវ​រៀប​ផែនការ​ចំណាយ​ល្អិតល្អន់​។ មនោសញ្ចេតនា ទំនាក់ទំនង​រវាង​អ្នក​ទាំង​២ ប្រឈម​នឹង​ការបែកបាក់ ប្រសិន​មិន​ព្រម​អធ្យាស្រ័យ​ឲ្យ​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕​

spot_img
×