Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មុខសញ្ញា​កាច់​សោ ក ម៉ូតូ យ៉ាងសកម្ម ចំនួន​៩​លើក ក្នុង​ក្រុង​សៀមរាប ត្រូវ​បង្ក្រាប​

spot_img

​ក្រុង​សៀមរាប ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​គ​របាល​ក្រុង​សៀមរាប បានឲ្យដឹងថា មុខសញ្ញា​កាច់​សោ ក ម៉ូតូ យ៉ាងសកម្ម ក្នុង​ក្រុង​សៀមរាប ត្រូវបាន នគរបាល ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤:៣០​នាទី​យប់ នៅ​ចំណុច ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មាន​ករណី ជន​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព លួច​កាច់​សោ​កករ​ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម C-125 ពណ៌​ខ្មៅ ពាក់​ស្លាក​ព្រះវិហារ 1B-1301 លេខ​តួ​/​លេខ​ម៉ាស៊ីន ៩២២២៣៧១ របស់​ជនរងគ្រោះ ឈ្មោះ ឃី រតនៈ ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​។​

​បន្ទាប់ពី​បាន​ទទួល​សេចក្តីរាយការណ៍ និង​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត ដោយ​មាន​ការចង្អុលបង្ហាញ ពី​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ បន្ទាប់ពី​បាន​ពិនិត្យមើល​កាម​រ៉ា​សុ​វត្តិភាព កម្លាំង​ជំនាញ យើង​បានធ្វើការ​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​។​

​រហូតដល់​វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​មាន​ការឯកភាព​ពី លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប ក៏ដូចជា​លោក​វរសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិទ្ធ អធិការរង​ទទួល​ព្រហ្មទណ្ឌ កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ បានសម្រេច​នាំខ្លួន ជនសង្ស័យ​ចំនួន​ពីរ​នាក់​មក​ធ្វើការ​សាកសួរ តាម​និតិ​វិធី​ជំនាញ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ វត្ត​សារ៉េត ប្រុស​អាយុ ៣០ ឆ្នាំ​មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក ឃុំ​ស្ទឹង​ត្រែង ខេត្ត​ស្ទឹងត្រែង ។ ជនសង្ស័យ​ទី​២ ឈ្មោះ​លី សីហ​ភេទ​ស្រី អាយុ ២១ ឆ្នាំ​មាន​ទីកន្លែង​កំណើត​នៅ ភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​ប្រពន្ធ​របស់​ជនសង្ស័យ (​បច្ចុប​ន្ប​បញ្ចូន​ទៅ​មណ្ឌល​អប់រំ​ផ្តា​ច់​សារធាតុ​ញៀន​)​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាច់​សោករ លួច​យក​ម៉ូតូ ខាងលើ​ពិតប្រាកដ​មែន ហើយ​កន្លងមក ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​សោ ក​ម៉ូតូ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ចំនួន ៩ លើក​ផង​ដែរ ។ វត្ថុតាង​ដកហូត​បាន​រួម​មាន ម៉ូតូ​ចំនួន​១​គ្រឿង​(​របស់​ជនរងគ្រោះ​) ផ្លែ​ទុ​ណឺ​វីស ឆាត​មុខ សម្រាប់ កាច់​សោក​ម៉ូតូ​ចំនួន​២ គ្រាប់ សៀវភៅ នឹង​បាន​ធានា​ម៉ូតូ ចំនួន ៩ ក្បាល ស្លាក​​លេខ​ម៉ូតូ​ចំនួន ២​សន្លឹក រួម​ទាំង​ឧបករណ៍​(​កូនសោ​) សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយចំនួនទៀត​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ជនសង្ស័យ​ត្រូវបាន​នគរបាល ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×