Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​រដ្ឋសភា​ថ្មី​ចំនួន​៣៨​រូប ទើប​ទទួល​សុពលភាព ចូល​សច្ចាប្រណិធាន ក្នុង​ព្រះបរមរាជវាំង​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​រដ្ឋសភា សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា តំណាងរាស្ត្រ​ថ្មី​ចំនួន​៣៨​រូប ដែល​ត្រូវ​ជំនួស​តំណាងរាស្ត្រ ដែល​បាន​លាឈប់ បាន​អញ្ជើញ​ចូល​សច្ចាប្រណិធាន នៅក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មុន​នឹង​ផ្តើម​ការងារ​បម្រើ ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ចំនួន​៣៨​រូប ត្រូវបាន​រដ្ឋសភា​សម្រេច អំពី​សុពលភាព​នៃ​អាណត្តិ​នីមួយៗ នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​ការស្នើសុំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ដែល​ទទួលស្គាល់ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ តាម​ច្បាប់​មុន​ចូល​កាន់​តួនាទី សមាជិក​រដ្ឋសភា ត្រូវធ្វើ​សច្ចាប្រណិធាន​ជាមុន​។​

តំណាងរាស្ត្រ​ចំនួន​៣៨​រូប នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដែល​បាន​ប្រកាស​សុពលភាព​នោះ គឺ ជំនួស​សមាសភាព តំណាងរាស្ត្រ​ចាស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លាឈប់​។​

​សមាសភាព​តំណាងរាស្ត្រ​ថ្មី​រួមមាន ឯកឧត្តម ភូ ពុយ ឯកឧត្តម សៀង ស៊ុត​ថង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​។ ឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អ៊ី សំអុល លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ កុល ធា​រិន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​។​

​ចំណែក លោកជំទាវ កែ ច័ន្ទ​មុនី ឯកឧត្តម ឌួង សុ​វ៉ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​។ ឯកឧត្តម អ៊ូ សំ​អួន ឯកឧត្តម សំ រិទ្ធី ឯកឧត្តម តុង សេង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​។ លោកជំទាវ លឹម ផល្លា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​។ ឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម អ៊ុក ដាម​រី ឯកឧត្តម សុះ មុះ​សិន ឯកឧត្តម ជឹម សុខ​ខុន ឯកឧត្តម ទី សុគន្ធ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​។​

​មណ្ឌល​ខេត្ត​ក្រចេះ លោកជំទាវ ស៊ុន សា​ភឿន​។ ឯកឧត្តម សួន រិនឌី ឯកឧត្តម ឃុត ចាន់​ដា​រ៉ា លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា លោក​ជំទាវ ម៉ាណ ណាវី ជា​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​។ ឯកឧត្តម ជាម ប៉េអា ឯកឧត្តម ទេព សាម៉ន ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ខៀវ ភា​រិទ្ធ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​។ ឯកឧត្តម សារី កោសល្យ ឯកឧត្តម រ៉ូ​ហ្វី អូស្មាន ឯកឧត្តម ខូ​យ សុខា ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត ពោធិ៍សាត់​។​

​ឯកឧត្តម នេន ម៉ា​ល័យ ឯកឧត្តម តា​ក វណ្ណ​ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ​។ ឯកឧត្តម ងួន ប៊ៀន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប​។ ឯកឧត្តម អ៊ិត សុខ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​។ ឯកឧត្តម នៅ សំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ​។ ឯកឧត្តម យិន ប៊ុនណាង និង ឯកឧត្តម សន សា​រ៉ា​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​៕ ដោយ ​៖​ កូឡាប​

spot_img
×