Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចម្លែក តែ​បាន​កើតឡើង​នៅ​អូស្ត្រាលី​៖ ផ្លែ​ស្ត្រ​ប៊េ​រី​មាន​ស្នូល​គឺ​ម្ជុលដេរ​

spot_img

​ក្រសួងកសិកម្ម​អូស្ត្រាលី​ឱ្យដឹងថា ចាប់ពី​យប់​ថ្ងៃទី​១៨​កញ្ញា នឹង​អនុវត្តន៍​វិធានការ​ត្រួតពិនិត្យ​បណ្ដោះអាសន្ន​ចំពោះ​ការនាំចេញ​ផ្លែ​ស្ត្រ​ប៊េ​រី​ស្រស់​ដែល​នាំចេញ បន្ទាប់ពី​មាន​ករណី​មាន​បង្កប់​ម្ជុលដេរ​ក្នុង​ផ្លែ​ស្ត្រ​ប៊េ​រី​ទាំងនោះ​ជាច្រើន​ករណី​។

​​បូលិស​រដ្ឋ​Queesland បង្ហាញ​ភស្តុ​ង​តាង​

​វិធានការ​នោះ​គឺ​ផ្លែ​ស្ត្រ​ប៊េ​រី​ទាំងអស់​ដែល​នាំចេញ​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​ស្កែ​ន​លោហៈ​ដើម្បី​មានការ​ធានា​ដល់​អ​ថិ​តិ​ជន គិត​ចាប់ ពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩​កញ្ញា​។ ក្រសួងកសិកម្ម​ប្រទេស​នេះ​ប្រកាសថា​៖ ចង់​ទទួលបាន​លិខិតអនុញ្ញាត​នាំចេញ ផលិតករ​ត្រូវតែ​បង្ហា​ញា​លិខិតបញ្ជាក់​ពី​ការត្រួតពិនិត្យ​លោហៈ​ដែល​ប​ព្ជា​ក់ថា​ទំនិញ​របស់ខ្លួន​ពុំមាន​លោហៈ​នៅក្នុង​នោះ​។​

​វិធានការ​នេះ​នឹងត្រូវ​បាន​អនុវត្តន៍​រហូត​ពេល​ស្ថានការណ៍​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​មូលហេតុ​និង​ជនល្មើស​និង​គ្រប់គ្រង​សា្ថ​ន​ការណ៍​ឡើងវិញ​។​

​ភាគី​ប៉ូលិស​វិញ​ឱ្យដឹងថា​រហូត​ពេលបច្ចុប្បន្ន​គេ​នៅ​ពុំទាន់​រកឃើញ​ជនល្មើស​និង​មូលហេតុ​ដែលនាំឱ្យ​កើតរឿង​បែបនេះ​។​

​គួររំលឹកថា​ពីថ្ងៃ​ទី​១៣​កញ្ញា​មកទល់​បច្ចុប្បន្ន​មាន​របាយការណ៍​ជាច្រើន​ប្រាប់ថា​គេ​បានឃើញ​ម្ជុលដេរ​នៅក្នុង​ផ្លែ​ស្ត្រ​ប៊េ​រី​ស្រស់​។​ហេតុការណ៍​ខាងលើ​បាន​ជះឥទ្ធិពល​ដល់​យីហោ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ត្រ​ប៊េ​រី​ស្រស់​ចំនួន​៧ ស្ថិតនៅក្នុង​រដ្ឋ​៨​របស់​អូស្ត្រាលី ហើយ​ជះ​ឥទ្ធិ​ល​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ផលិត​ដំណាំ​ស្ត្រ​ប៊េ​រី​ដែល​កំពុងស្ថិត​ក្នុង​រដូវ​ប្រមូល​ផល​៕
​លី​សា​

spot_img
×