Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២០​កញ្ញា​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អក្គ​មហា​ពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ធ្វើ​ការពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ គឺ​ការបោះឆ្នោត​ជ្រើសតាំង​បន្ថែម សមាជិក​គណៈកម្មការ​នានា នៃ​រដ្ឋសភា​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​អង្គប្រជុំ​បាន​ធ្វើ​ការពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ ដោយ​មាន​លទ្ធផល​ដូចខាងក្រោម​៖ ១)​អង្គប្រជុំ​បាន​អនុម័ត​សំណើរ​សុំ​ជ្រើសតាំង​បំពេញបន្ថែម សមាសភាព​ក្នុង​គណៈកម្មការ​នានា របស់​រដ្ឋសភា នីតិកាល​ទី​៦​។ ២) អង្គប្រជុំ​បាន​អនុម័ត​បញ្ចុល​ក្នុង​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នូវ​ការបោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម សមាជិក​គណៈកម្មការ​នានា នៃ​រដ្ឋសភា ក្នុង​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​នេះ​។​

​ការរៀបចំ​បំពេញ​សមាសភាព​គណៈកម្មការ​ជំនាញ​នានា របស់​រដ្ឋសភា​នេះ ក៏​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋសភា ប្រកាស​សុពលភាព តំណាងរាស្ត្រ​ថ្មី​ចំនួន​៣៨​រូប ដែល​ឡើងមក​ជំនួស​តំណាងរាស្ត្រ ដែល​បាន​ទៅ​កាន់​តំណែង ក្នុង​ជួរ​រដ្ឋាភិបាល​៕ ដោយ​ ៖​ កូឡាប​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨៖

spot_img
×