Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​បង្ខំ​កូនសិស្ស​បោក​កម្ទេច​ទូរស័ព្ទ បន្ទាប់​ចាប់បាន​ប្រើប្រាស់​ខណៈពេល​កំពុង​រៀ​ន​សូត្រ លទ្ធផល​ប្រាក់ខែ​ត្រូវ​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​សិស្ស​ប្រុស​២​នាក់ បោក​ទូរស័ព្ទ​របស់​ពួកគេ បន្ទាប់ពី​គ្រូ​ចាប់បាន​ប្រើប្រាស់​នៅក្នុង​ថ្នាក់រៀន បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​ពាសពេញ​នៅលើ​បណ្តាញ​សង្គម​ចិន ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សាលា​មធ្យមសិក្សា​មួយ នៅក្នុង Yongzhou ខេត្ត Hunan កាលពី​ថ្ងៃទី​៤ កញ្ញា ។​

​នៅក្នុង​វីដេអូ សិស្ស​ប្រុស​២​នាក់ បាន​បញ្ចេញ​សកម្មភាព​បោក​ទូរស័ព្ទ​របស់​ពួកគេ ទៅនឹង​ឥដ្ឋ ស្ថិតនៅ​ចំពោះមុខ​គ្រូៗ និង​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ។​

​នៅពេល​សិស្ស​ទី​១ បង្ហាញ​កាយវិការ​ពុំ​បោក​ខ្លាំង ដើម្បី​ឲ្យ​ឧបករណ៍​អេឡិចត្រូនិក​នេះ​ខូចខាត សិស្ស​ប្រុស​នោះ​ត្រូវបាន​ប្រាប់​ឲ្យ​រើស​វា​ឡើង និង​ព្យាយាម​បោក​ម្តងទៀត ។​

​បើតាម​សេចក្តី​រាយ​កាណ៍​ឲ្យ​ដឹង សាលា​បាន​ហាមឃាត់​ការប្រើប្រាស់​ទូរស័ព្ទដៃ នៅក្នុង​បរិវេណ​ជាមួយ​គោលនយោបាយ​មិន​អត់ឱន ចំពោះ​ទង្វើ​បង្ក​ជំងឺ​ខួរក្បាល ។​

​យោងតាម The Paper គ្រូ​ម្នាក់​ឈ្មោះ Xiong បាន​ចាប់បាន​កូនសិស្ស​ប្រុស​ទាំងនេះ កំពុង​លេង​ជាមួយ​ទូរស័ព្ទ​របស់​ពួកគេ ក្នុងអំឡុងពេល​រៀនសូត្រ​ខ្លួនឯង​នៅពេល​ល្ងាច​មួយ ។​

Xiong ដែល​បង្រៀន​ខាង​នយោបាយ បាន​អះអាងថា សិស្ស​ប្រុស​ទាំងពីរ​នេះ បានសម្រេច​ចិត្ត «​ដោយ​ស្ម័គ្រចិត្ត​» ដើម្បី​បំផ្លាញ​ទូរស័ព្ទ​របស់​ពួកគេ បន្ទាប់ពី​បានដឹង​ពី​កំហុស​របស់​ពួកគេ ទោះបី​គាត់​បានទាមទារ​ពួកគេ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ធ្វើ​ដូច្នេះ​កាលពី​យប់​មុន​ក៏ដោយ ។​

China News បាន​រាយការណ៍​ថា រដ្ឋបាល​សាលា​បាន​សម្រេចចិត្តថា Xiong បាន​រំលោភ​លើ​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ​ល ទាក់ទង​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​នេះ ។​

​ពួកគេ​បាន​កំណត់ថា Xiong បានធ្វើ​ត្រឹម​នៅក្នុង​ការអនុវត្ត​គោលការណ៍​របស់​សាលា ប៉ុន្តែ បាន​ច្រានចោល​វិធីសាស្ត្រ​ដាក់វិន័យ​បែបនេះ​របស់គាត់​ថា​ជា​ទង្វើ «​មិន​សមរម្យ​» ។ ប្រាក់ខែ​របស់គាត់ ត្រូវបាន «​កាត់​» ចេញ​មួយចំនួន​ដោយសារ​លទ្ធផល​នេះ ។​

​សាលា​នឹង​ប្តេជ្ញា​កែលម្អ​វិធីសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន​ឲ្យ​ល្អប្រសើរ ទាក់ទង​នឹង​កូនសិស្ស​ប្រើប្រាស់​ទូរស័ព្ទ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ដាក់វិន័យ​ដ៏​ពុំ​សមរម្យ​នេះ ដែល​ក្នុងនោះ​លើកឡើងថា​៖ «​គ្រូបង្រៀន​នេះ​ពិតជា​មនុស្ស​ឆ្កួត​សុទ្ធ​ហ្មង​!!» ៕ ឧ​ត្ត​ម​ (nextshark)

spot_img
×