Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​សិល្បៈ​អាស៊ី​នៅ​ទីក្រុង​ភ្នំពេញ អបអរ​ខួប​អនុស្សាវរីយ៍​ទី​៦៥ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ កម្មវិធី​បើក​ពិព័រណ៍​Design Art of Asian Regionality and Climate 2018 រៀបចំ​ដោយ​សាស្ត្រាចារ្យ ជប៉ុន និង​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ។ ការ​ដាក់​តាំងពិព័រណ៍​នេះ នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី​២១ ខែ​កញ្ញា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។

​លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ពិព័រណ៍​នេះ បាន​មានប្រសាសន៍ថា គឺជា​ព្រឹត្តិការណ៍​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​ដទៃទៀត ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទី​៦៥ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា និង​មាន​ដាក់តាំង​ស្នាដៃ​សិល្បៈ​ចំនួន​១០០ ដែល​បង្កើត​ដោយ​សិល្បករ​ជប៉ុន កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​។ ឯកអគ្គរាជទូត ហូ​រីណូ​អ៊ុជិ បាន​ថ្លែង​នៅក្នុង​កម្មវិធី​ថា គាត់​សង្ឃឹមថា​ពិព័រណ៍​នេះ នឹង​នាំមក​នូវ​គំនិត​ថ្មីៗ កិច្ចសហការ​បន្ថែម ព្រមទាំង​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សិល្បៈ​ច្នៃប្រឌិត​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា និង​អាស៊ី​ទាំងមូល​។

​សូមបញ្ជាក់​ថា ពិព័រណ៍​សិល្បៈ​នៅ​ឆ្នាំ​២០១៨ ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា​រយៈពេល ៣ ថ្ងៃ​។​

អ្នក​រៀបចំ​កម្មវិធី​នេះ​គឺ “​ការតាំងពិព័រណ៍​ទ្វីប​អាស៊ី​និង​ការតាំងពិព័រណ៍​សិល្បៈ​អាស៊ី (Asia Design and Art Exhibi-
tion)” ដែល​សិក្សា​ពី​ការ​រចនា​និង​សិល្បៈ​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​អាស៊ី​។ នៅ​មជ្ឈមណ្ឌល Kizunal Hall ជា​មជ្ឈមណ្ឌល​
​អភិវឌ្ឍន៍​​ធនធានមនុស្ស កម្ពុជា – ជប៉ុន (CJCC) ដែល​មាន​ទីតាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ទស្សនិកជន​គ្រប់រូប​អាច​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×