Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨​នេះ គឺ​កម្ពុជា នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ លើស​ពី​ការគ្រោងទុក​

spot_img

​ភ្នំពេញ ​៖ ភាគី​កម្ពុជា និង​ក្រុម​បេសកកម្ម Article IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មាន​ការយល់ឃើញ​ដូចគ្នា​ថា ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​កម្ពុជា នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ លើស​ពី​ការគ្រោងទុក និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យ​ក្រុម​បេសកកម្ម Article IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដឹកនាំ​ដោយ លោក Markus Rodlauer, អនុប្រធាន​នាយកដ្ឋាន​អាស៊ី​-​ប៉ា​ស៊ី​ហិ្វ​ក (APD) និង​លោក Jarkko Turunen ជា​ប្រធាន​បេសកកម្ម រួមជាមួយ ប្រតិភូ​ចូលជួប​សម្ដែង​ការគួរសម ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​នៅ​កម្ពុជា , នា​រសៀល​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

លោក Markus Rodlauer បាន​សម្ដែង​ការកោតសរសើរ​ខ្ពស់ ដល់​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ដ​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ ចំពោះ​ការវាយតម្លៃ​ពី​ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា​, ភាគី​កម្ពុជា និង​ក្រុម​បេសកកម្ម មាន​ការយល់ឃើញ​ដូចគ្នា​ថា ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​កម្ពុជា នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ លើស​ពី​ការគ្រោងទុក​។​

​ជាមួយគ្នានេះ អនុប្រធាន​នាយកដ្ឋាន​អាស៊ី​-​ប៉ា​ស៊ី​ហិ្វ​ក (APD) រូបនេះ ក៏​សម្ដែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹង​បន្ត​ដឹកនាំ និង​សម្រេចបាន​នូវ​ជោគជ័យ និង​សមិទ្ធផល​សំខាន់ៗ​ថ្មី បន្ថែមទៀត​ក្នុង​អាណត្តិ​ថ្មី​នេះ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុម​ការងារ Article IV នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ ក្នុង​ការចុះ​មក​ធ្វើការ វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា និង​ផ្តល់​អនុសាសន៍​គោលនយោបាយ ក្នុងន័យ​ជួយ​តម្រង់ទិស ក្នុង​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​៕ ដោយ​ ៖​ កូឡាប​

spot_img
×