Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើ​ចង់​ឲ្យ​ស្បែក​ម៉ត់ និង​តឹងតែង សាក​រូបមន្ត​ងាយៗ​នេះ​

spot_img

​ការ​មាន​ស្បែក​ស ម៉ត់​រលោង​គឺជា​ក្តី​ប្រាថ្នា​របស់​នារីៗ​គ្រប់រូប​។ ខាងក្រោម​នេះ CEN នឹង​ណែនាំ​ពី​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ធ្វើឲ្យ​ស្បែក​អ្នកស ម៉ត់ និង​តឹង​។

​គ្រឿងផ្សំ ៖ ពងមាន់​យកតែ​ផ្នែក​ពណ៌​ស​ចំនួន​មួយ​គ្រាប់ និង​ទឹកដោះគោ​ចំនួន​បន្តិច​។​

​របៀប​ធ្វើ ៖ អ្នក​អាច​គោះ​ពងមាន់​ក្នុង​ចាន រួច​ត្រង​យក​តែ​ផ្នែក​ពណ៌​ស ទើប​យក​មក​លាយ​ជាមួយ​ទឹកដោះគោ ហើយ​កូរ​ឲ្យ​សព្វ​។ បន្ទាប់មក អ្នក​អាច​យក​មក​លាប​លើ​មុខ​អ្នក ដោយ​ទុក​ចំនួន​១៥​នាទី ទើប​លាង​ទឹក​ចេញ​។​

​នៅក្នុង​ទឹកដោះគោ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ច្រើន រួម​ទាំង​ពពួក​វីតាមីន​B ដោយ​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ម៉ត់ និង​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​ប្រេះ ថែម​ទាំង​អាច​ធ្វើឲ្យ​ស្បែក​អ្នកស​ទៀតផង​។ ដូចនេះ អ្នក​អាច​សាកល្បង​ប្រើ​រូបមន្ត​នេះ​បាន ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម គួរតែ​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើ​រូបមន្ត​មួយ​នេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante

spot_img
×