Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន បាន​ហូរ​ចូល​ទៅ​ដល់​មូលដ្ឋាន​ភូមិឋាន​ជាយក្រុង និង​ទី​ជនបទ​

spot_img

​ភ្នំពេញ ​៖ បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​, សមត្ថកិច្ច​គ្រប់​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​លើ​បញ្ហា​គ្រឿងញៀន ដោយ​បាន​ដាក់ចេញ​ជា​ផែនការ​សកម្មភាព​ជា​បន្តបន្ទាប់​។

លោកនាយ​ឧត្តមសេនីយ៍មាស វិរិ​ទ្ធ អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ញៀន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ញៀន នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា​២០១៨​នេះ​។​

លោកនាយ​ឧត្តមសេនីយ៍មាស វិរិ​ទ្ធ បាន​មានប្រសាសន៍​លើកឡើងថា ការបង្កើត​អោយ​មាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អោយ​កាន់តែ​ល្អប្រសើរ​ទៅ​តាម​ការណែនាំ​របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង សំដៅ​ធ្វើ​យ៉ាងណា​រក្សា​បរិស្ថាន​សន្តិសុខ​អោយបាន​ល្អ​ប្រសើរ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ក៏​មាន​ការណែនាំ​មិនអោយ​មាន​ការ​នាំចូល​នូវ​រុក្ខជាតិ​ញៀន​ចូលមកក្នុង​រាជធានី​ក៏ដូចជា​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ប៉ុស្តិ៍ ខណ្ឌ គឺជា​អ្នកទទួលខុសត្រូវ​ដោយផ្ទាល់ ក្នុង​ការលុបបំបាត់​គ្រឿងញៀន​។​

លោកនាយ​ឧត្តមសេនីយ៍មាស វិរិ​ទ្ធ ក៏​បាន​ស្នើ​អោយ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​ពង្រឹង​មូលដ្ឋាន​របស់​ខ្លួន​ឡើងវិញ ដោយហេតុ​ថា គ្រឿងញៀន​វា​បាន​ហូរ​ទៅ​ដល់​មូលដ្ឋាន​ភូមិឋាន​ជាយក្រុង និង​ទី​ជនបទ​ឆ្ងាយៗ​ទៅហើយ​។ ការទប់ស្កាត់​ការប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន ដែល​យើង​មិន​ទាន់​ចូល​ទៅ​ដល់ ពិសេស​ក្លឹប​កម្សាន្ត​និង​ទីកន្លែង​សប្បាយភាព ដោយ​យើង​បាន​កំណាត់​ទីតាំង​ចំនួន​១០​កន្លែង​រួចហើយ ដើម្បី​ធ្វើ​ការងារ​នេះ ។ យើង​បាន​ដាក់​ទៅអោយ​អាជ្ញាធរ ខណ្ឌ សង្កាត់ តែបើ​ធ្វើ​មិន​បាន​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ដើម្បី​ចាត់តាំង​អនុវត្ត​ការងារ​នេះ​បន្ត​។

​លោក​បន្តថា មូលដ្ឋាន​អាជីវកម្ម ងាយ​នឹង​កើត​បទល្មើស​ណាស់ ដូច្នេះ​យើង​ត្រូវ​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម​លើ​បញ្ហា​គ្រឿងញៀន​នេះ ហើយ យើង​ក៏​នឹង​ធ្វើ​ការបិទ​សេចក្តីប្រកាស​ចំនួន​២៣៩៨​កន្លែង​ផងដែរ ដែល​មាន​ទាំង ផ្ទះសំណាក់​និង​ខុន​ដូរ​។ ការពិនិត្យ​មើល​ទឹកនោម ចំពោះ​អ្នក​ប្រើប្រាស់​ថ្នាំ​គ្រវី នៅ​តាម​ក្លឹប​កម្សាន្ត ។ ការងារ​នេះ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សម្រេច​ជា​គំរូ​មុនគេ បន្ទាប់​មក​ក្រុង​ព្រះសីហនុ និង​សៀមរាប បើ​មាន​បញ្ហា​នៅ​កន្លែង​ណា​អាជ្ញាធរ​នៅ​ទីនោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​ទីតាំង​ណា​ធ្វើ​ខុស​ពី​ការណែនាំ​យើង​មាន​សិទ្ធិ​ក្នុង​ការបិទ​ទីតាំង​នោះ​តែម្តង​។​

ក្នុងឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ម៉​ក់ ជី​តូ អគ្គស្នងការ​រង​នរគ​បាល​ជាតិ បាន​មានប្រសាសន៍ថា ពី​ការ​ជម្រុញ​អោយ​សមត្ថកិច្ច​បន្ត​អនុវត្ត​ធ្វើយ៉ាងណា​អោយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ស្រប​តាម​ការដាក់ចេញ​របស់​រាជរដ្ឋាភិបាល​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ការចុះពិនិត្យ ក្នុង​ក្លឹប​និង​កន្លែង​សប្បាយ​នានា ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះ បើ​យើង​គិត​ពី​ទីតាំង​នោះ​ជា​របស់​នរណា យើង​អនុវត្ត​ការងារ​នេះ​មិន​កើត​នោះ​ទេ ។ យើង​ដាច់ខាត​ត្រូវតែ​អនុវត្ត​ការងារ​នេះ អោយបាន​ល្អ ហើយ​បើ​មាន​នរណា​មក​រារាំង​យើង​អនុវត្ត​តាម​ច្បាប់​។ លោក​បន្តថា ការអនុវត្ត​ការងារ រហូត​ឈានដល់​ការបង្ក្រាប​ជាច្រើន​ករណី​កន្លងមកនេះ វា​ពិតជា​បង្ហាញអោយឃើញ​ពី​ការចូលរួម​សហការ​គ្នា​យ៉ាង​ល្អ ចាប់ពី​ប្រជាពលរដ្ឋ​រហូតដល់​ព្រះសង្ឃ​។​

លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ជា​អធិបតី ក្នុងឱកាស​នោះ ក៏​បាន​ជម្រុញ​អោយ​សង្កាត់ ខណ្ឌ​ទាំង​១២ អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ អោយបាន​ល្អ​។ លោក​បន្តថា ប្រទេស​កម្ពុជា​រីកចម្រើន គឺ​ពឺង​លើ​ធនធានមនុស្ស ហើយ​បើ​ធន​ធានមនុស្ស​ក្លាយជា​មនុស្ស​ញៀន​ថ្នាំ តើ​យើង​ធ្វើ​យ៉ាងម៉េច​អោយ ប្រទេស​កម្ពុជា​រីក​ចម្រើ ជឿនលឿន​ទៅ​បាន​នោះ ។​

​លោក​បន្តថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ធំ ដូច្នេះ​សង្កាត់ និង​ខណ្ឌ​ទាំង​១២ ត្រូវ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​នៅ​តំបន់​ស្មុគស្មាញ​និង​តំបន់​ដែល​យើង​មិន​ធ្លាប់​ចុះ​ទៅ​ដល់ ហើយ​បើ​ចូល​មិន​ចុះ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។ រឿង​អ្វី​ក៏​យើង​អាចធ្វើ​បាន​ដែរ អោយ​តែ​យើង​តាំងចិត្ត​ធ្វើ ។ បទល្មើស​នានា​គឺ​វា​កើតចេញ​ពី​បញ្ហា​គ្រឿងញៀន បើ​យើង​បង្ក្រាប​គ្រឿងញៀន​បាន ។ បញ្ហា​បទល្មើស​ផ្សេងៗ​ទៀត ក៏​ត្រូវបាន​កាត់បន្ថយ​ធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×