Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​រដ្ឋសភា​សហ​ព័ន្ធ​អាល្លឺម៉ង់ ៖​ការខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា ដែល​បាន​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាងច្រើន​

spot_img

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Markkus Benjamin Koob សមាជិក​រដ្ឋសភា​សហ​ព័ន្ធ​អាល្លឺម៉ង់ ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​លោក Markkus Benjamin Koob បាន​អបអរសាទរ និង​បាន​ពាំនាំ​នូវ​ការអបអរសាទរ​អំពី លោកជំទាវ​អធិការបតី Angela Markel ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​កន្លង​មកនេះ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា ដ៏​ស្រស់ស្អាត និង​បាន​ឃើញ​ពី​ការរីកចម្រើន​យ៉ាងច្រើន​។ លោក​មាន​ការពេញចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដែល​បាន​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាងច្រើន រួមទាំង​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេជោ ក្នុង​ការផ្តល់​នូវ​កិច្ច​គាំពារ​សង្គម​ដល់​កម្មករ កម្មការិនី​តាម​រោងចក្រ ជា​ពិសេស​កម្មការិនី​មាន​ផ្ទៃពោះ​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​បាន​សំដែង​នូវ​ការអបអរសាទរ​និង​រីករាយ​ដែលមាន​ក្រុមហ៊ុន​និង​រោងចក្រ​ធំៗ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​ទីផ្សារ​វាយនភ័ណ្ឌ​ដែល​មាន​គុណភាព​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ លោក​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា អាល្លឺម៉ង់​រីករាយ​បន្ត​គាំទ្រ​ហើយ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ដែល​ឈរ​លើ​ទំនាក់ទំនង​ដែល​មាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ទៀត​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើទៅបាន​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក​ជំទាវ​អធិការបតី អាល្លឺម៉ង់ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ផង និង​ការ​ឡើងកាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្ដេច​តេជោ​ផងដែរ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍ថា​ល័ក្ខខ័ណ្ឌ​ការងារ​ល្អប្រសើរ​របស់​កម្មករ​កម្មការិនី គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​តេជោ​បាន​ជម្រាប​ផងដែរ​អំពី​កា​រ​អញ្ជើញ​ចុះ​ទៅ​ជួប​ប្រធាន​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​ជាពិសេស​គឺ​កម្មករ​កម្មការិនី​ចំនួន ៨ ម៉ឺន​នាក់​រួចមកហើយ ហើយ​តាមរយៈ​ជំនួប​នេះ​គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​និង​ល័ក្ខខ័ណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​នីមួយៗ​អោយ​កាន់តែ​ប្រសើរឡើង ដូចជា​រោងចក្រ​ត្រូវ​មាន​ទីកន្លែង​និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដល់​កម្មករ និង​មាន​គិលានដ្ឋាន និង​កន្លែង​បំបៅ​ដោះកូន និង​ផ្តល់​លទ្ឋភាព​អោយ​មាន​ការ​ពិនិត្យសុ​ខ​ភាពស្ត្រី​មាន​ផ្ទៃពោះ​។ ចំពោះ​ស្ត្រី​ក្រោយ​សម្រាលកូន​រួច​ហើយ គឺ​នឹង​ទទួល​បាន​បាន​ទទួល​ថវិកា ១០០ ដុល្លារ សម្រាប់​កូន​ម្នាក់ ហើយ​ទទួលបាន​ប្រាក់ខែ​១២០% ព្រមទាំង​បាន​ឈប់សម្រាក​៣​ខែ​ទៀត​ផង​។ ចំពោះ​ប្រាក់ខែ​កម្មករ​ប្រចាំឆ្នាំ​ក៏​ត្រូវ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ផងដែរ​ថា​ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ គឺ​នឹង​បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ​សង្គម​។ កម្ពុជា និង​អាល្លឺម៉ង់​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា មួយគ្នា​អោយ​កាន់តែ​ល្អ​រឹងមាំ​ថែម​ទៀត​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×